681 ezgif.com resize
Moneygramott moi1280x163px

ក្រសួងបរិស្ថាន​ ប្រកាសលទ្ធផលជោគជ័យនៃការសាកល្បងប្រើប្រាស់រដ្ឋបាល Digital ក្នុងជំហានទី១

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រដ្ឋបាល Digital របស់ក្រសួងបរិស្ថានបានផ្តើមដំណើរការសាកល្បងហើយ នៅក្នុងចំណោមថា្នក់ដឹកនាំរបស់ក្រសួង ដើម្បីជំរុញឱ្យប្រព័ន្ធការងាររដ្ឋបាលមានដំណើរការបានល្អ លឿនរហ័ស ចំណេញពេលវេលាជាងមុន និងទទួលបានព័ត៌មានជាក់លាក់អំពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំ។

នៅក្នុងដំណាក់កាលទី១ នៃការដាក់ឱ្យប្រើសាកល្បងនេះ ក្រសួងទទួលបានភាពជោគជ័យឆ្លើយតបទៅនឹងដំណើរការការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំ និងជាជំហានបន្ទាប់ក្រសួងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងចំណោមមន្រ្តីរាជការទាំងអស់ និងជាពិសេសមន្រ្តីឧទ្យានុរក្ស។

ការប្រកាសនេះ ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣៕


Khcct banner

អត្ថបទទាក់ទង