681 ezgif.com resize
Moneygramott moi1280x163px

ចិនផ្ដល់អាហារូបករណ៍១០០%សម្រាប់ថ្នាក់អនុបណ្ឌិតនិងថ្នាក់បណ្ឌិត

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ រដ្ឋាភិបាលចិនផ្ដល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត ដល់យុវជននៅប្រទេសដែលជាសមាជិកអាស៊ាន។ កាលបរិចេ្ឆទផុតកំណត់នៃការទទួលពាក្យអាហារូបករណ៍នាថ្ងៃទី១ មីនា ឆ្នាំ២០២៤ ចំណែកលទ្ធផលនឹងប្រកាសនៅខែសីហា ឆ្នាំ២០២៤។

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ASEAN University Network (AUN) ផ្ដល់អាហារូបករណ៍សិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត ដល់យុវជននៅប្រទេសដែលជាសមាជិកអាស៊ាន។ អាហារូបករណ៍នេះ ផ្ដល់ឱ្យទៅលើកការសិក្សាផ្នែកវិទ្យាសាស្ត្រ វិស្វកម្ម កសិកម្ម ឱសថ សេដ្ឋកិច្ច ច្បាប់ ការគ្រប់គ្រង ការអប់រំ ប្រវត្តិសាស្រ្ត អក្សរសាស្ត្រ ទស្សនវិជ្ជា វិចិត្រសិល្បៈ និងជំនាញជាច្រើនទៀត។

កម្មវិធីអាហារូបករណ៍ ASEAN University Network (AUN) នឹងផ្ដល់ជូនសិស្ស-និស្សិត នៅថ្លៃសិក្សា កន្លែងស្នាក់ ប្រាក់ឧបត្ថម្ភប្រចាំខែ ៣០០០យន់ក្នុងមួយខែសម្រាប់ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត ៣៥០០យន់ក្នុងមួយខែ និងធានារ៉ាប់រង ៨០០យន់ ក្នុងមួយឆ្នាំ។ បន្ថែមពីនេះ អាហារូបករណ៍នេះក៏ផ្ដល់ឱ្យទៅលើការសិក្សាភាសាចិនរយៈពេល១ឆ្នាំ ផងដែរ។

ការទទួលពាក្យស្នើសុំអាហារូបករណ៍ ត្រូវបំពេញរាមរយៈអនឡាញ និងជាភាសាអង់គ្លេសប៉ុណ្ណោះ។ កាលបរិចេ្ឆទផុតកំណត់នៃការទទួលពាក្យអាហារូបករណ៍នាថ្ងៃទី១ មីនា ឆ្នាំ២០២៤ ខណៈលទ្ធផលនឹងប្រកាសនៅខែសីហា ឆ្នាំ២០២៤ ចំណែកការចូលសិក្សានៅក្នុងខែកញ្ញា ឆ្នាំ២០២៤៕


Khcct banner

អត្ថបទទាក់ទង