681 ezgif.com resize
Moneygramott moi1280x163px

PSEផ្ដល់អាហារូបករណ៍ដល់កុមារដែលចំណាកស្រុកតាមឳពុកម្តាយចំនួន២៥០នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ អង្គការដើម្បីភាពញញឹមនៃកុមារ

ភ្នំពេញ៖ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ផ្តល់កញ្ចប់អាហារូបករណ៍ដល់កុមារចំនួន ២៥០នាក់ ដែលធ្វើចំណាកស្រុកតាមឳពុកម្តាយមកធ្វើការសំណង់ និងការងារផ្សេងៗ នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីបានចូលរៀននៅតាមសាលាបឋមសិក្សា និងមធ្យមសិក្សាគោលដៅ ។ ការទទួលពាក្យធ្វើទៅរហូតដល់ថ្ងៃទី ២៨ កុម្ភៈ ខាងមុខនេះ។

សាលាគោលដៅដែលអង្គការដើម្បីភាពញញឹមនៃកុមារ ផ្ដល់កញ្ចប់អាហារូបករណ៍មានចំនួន១៣ រួមមានសាលាបឋមសិក្សា ត្រពាំងអញ្ចាញ វិទ្យាល័យ ទួលប្រាសាទសែនសុខ សាលាបឋមសិក្សា សែន សុខ សាលាបឋមសិក្សា ទួលសំបូរ សាលាបឋមសិក្សា វត្តដំបូកខ្ពស់ អនុវិទ្យាល័យ វត្តដំបូកខ្ពស់ សាលាបឋមសិក្សា ភូមិឬស្សី សាលាបឋមសិក្សា បឹងសាឡាង អនុវិទ្យាល័យ សម្តេចតេជោ ហ៊ុនសែន ដង្កោ បឋមសិក្សា សម្ដេចតេជោ ហ៊ុនសែន ដង្កោ សាលាបឋមសិក្សា ច្បារអំពៅ២ វិទ្យាល័យ សម្តេចហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ និង សាលាបឋមសិក្សា សឡា

ទន្ទឹមនឹងនេះ អង្គការនឹងផ្ដល់កញ្ចប់អាហារូបករណ៍សម្រាប់ថ្នាក់ពន្លឿនការសិក្សាដល់កុមារចំនួន ៥០ នាក់ ដែលបំពេញបានលក្ខខណ្ឌដូចជា៖ ១) កុមារមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ គិតត្រឹមថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ២) មានការសិក្សាយឺតចាប់ពី ២កម្រិតថ្នាក់ឡើងទៅ ៣) ស្ថិតក្នុងកម្រិតគ្រួសារក្រីក្រ និង ៤) ព្រមទទួលយកការចុះវាយតម្លៃស្ថានភាពគ្រួសារពីក្រុមការងាររបស់អង្គការ។ ការសិក្សានឹងត្រូវធ្វើឡើងដោយផ្ទាល់នៅក្នុងបរិវេណរបស់អង្គការ។

ព័ត៌មានលម្អិត សូមទាក់ទងមកកាន់ លោក ប្រាក់ កុសល ប្រធានផ្នែកអប់រំ និងសង្គមតាមរយៈលេខ៖ ០៧០ ៨២២ ២៨០/ ០៧៧ ៨២២ ២៨០៕


Khcct banner

អត្ថបទទាក់ទង