Cctimesw1140xh150cm copy

ស.ស.យ.ក ផ្ដល់អាហារូបករណ៍១០០%សិក្សានៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ផ្ដល់អាហារូបករណ៍១០០%  សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ចំនួន ៥០កន្លែង ដល់សិស្សានុសិស្ស សម្រាប់សិក្សានៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ។ អាហារូបករណ៍ ផ្ដល់ឱ្យលើការសិក្សាជំនាញ ទីផ្សារ គណនយ្យ គ្រប់គ្រងពាណិជ្ជកម្ម ភាសាអង់គ្លេស និង វិទ្យាសាស្ត្រកុំព្យូទ័រ។ ចំណែកឯ កាលបរិច្ឆេទផុតកំណត់ទទួលពាក្យអាហារូបករណ៍ នៅថ្ងៃទី០៥ កុម្ភៈ ខាងមុខនេះ។

១ លក្ខខណ្ឌនៃការជ្រើសរើស

-បេក្ខជនដែលមានជីវភាពខ្វះខាត

-បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (Bac II) ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត

-បេក្ខជនត្រូវមានលិខិតបញ្ជាក់ធ្លាក់ ឬសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (Bac II) ឬឯកសារបញ្ជាក់ ដែលមានតម្លៃស្មើ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង

-បេក្ខជនត្រូវឆ្លងកាត់ការប្រកួតប្រជែងជ្រើសរើស ដែលរៀបចំដោយក្រុមការងារកម្មវិធីសាបព្រោះគ្រាប់ពូជ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។

២ កាលបរិច្ឆេទនៃការទទួលពាក្យ

-បេក្ខជនត្រូវស្នើសុំ និងបំពេញទម្រង់បែបបទស្នើសុំអាហារូបករណ៍ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៥:៣០នាទីល្ងាច ជាកំហិត។

៣ សំណុំលិខិតដែលត្រូវភ្ជាប់សុំអាហារូបករណ៍របស់ ស.ស.យ.ក. រាជធានីភ្នំពេញ

-ពាក្យសុំអាហារូបករណ៍ ចំនួន ០១ ច្បាប់

-បង្កាន់ដៃទទួលពាក្យស្នើសុំអាហារូបករណ៍ ចំនួន ០១ ច្បាប់

-ជីវប្រវត្តិសង្ខេបដែលមានបិតរូបថតថ្មី (៤x៦) ចំនួន ០១ ច្បាប់

-បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (Bac II) ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើ ចំនួន ០១ ច្បាប់

-លិខិតបញ្ជាក់ធ្លាក់មធ្យមសិក្សាទុតិយភូមិ (Bac II) ឬឯកសារបញ្ជាក់ ដែលមានតម្លៃស្មើ ចំនួន ០១ ច្បាប់

-ថតចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសេចក្តីចម្លងសំបុត្រកំណើត/សំបុត្របញ្ជាក់កំណើត ចំនួន ០១ ច្បាប់

-រូបថតក្នុងពេលថ្មីៗទំហំ (៤x៦ ស.ម) ថតពីមុខ គ្មានវ៉ែនតា និងមានផ្ទៃខាងក្រោយពណ៌ស ចំនួន ០៣ សន្លឹក។

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមទំនាក់ទំនងតាមទូរស័ព្ទលេខ៖ ០១៦ ៨៣១ ៣៩៧ (Telegram)៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: អាហារូបករណ៍ SADI
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង