ភ្នំពេញ៖ ក្រសួងទេសចរណ៍បានទទួលអាហារូបករណ៍ចំនួន១០កន្លែង ពីវិទ្យាស្ថានទេសចរណ៍សៀងហៃ ប្រទេសចិន សម្រាប់សិក្សាភាសាចិនវគ្គខ្លីជំនាញទេសចរណ៍ តាមប្រព័ន្ធអនឡាញ ដែលនឹងចេញវិញ្ញាបនបត្រដោយវិទ្យាស្ថានទេសចរណ៍សៀងហៃ។ វគ្គសិក្សានេះគ្រោង ចាប់ផ្តើមពីខែមីនា ដល់ ខែសីហា ឆ្នាំ២០២៣។
ក្រសួងទេសចរណ៍ធ្វើការប្រកាសជ្រើសរើស បេក្ខជន-បេក្ខនារី ចូលរៀនវគ្គសិក្សានេះតាមលក្ខខណ្ឌដូចខាងក្រោម៖
I.លក្ខខណ្ឌនៃការជ្រើសរើសៈ
-បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ
-ជាមន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា បុគ្គលិកបម្រើការងារ ឬសិស្ស និស្សិតកំពុងសិក្សាក្នុងវិស័យ
ទេសចរណ៍
-មានចំណេះដឹងភាសាចិនចាប់ពីកំរិត៤ឡើងទៅ (HSK4)
-មានគោលដៅអភិវឌ្ឍជំនាញ និងចំណេះដឹងក្នុងវិស័យទេសចរណ៍
II.ទីកន្លែងទទួលពាក្យម
បេក្ខជនដែលមានបំណងដាក់ពាក្យសុំអាហារូបករណ៍ខាងលើ សូមស្កែនQR Code ក្រុមតេឡេក្រាម ខាងក្រោមដើម្បីទទួលទម្រង់បំពេញបែបបទ រួចផ្ញើត្រលប់មកវិញឲ្យបានមុនថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៣។ បេក្ខជនជ័យលាភីនឹងត្រូវប្រកាសតាមគេហទំព័រផ្លូវការរបស់ក្រសួងទេសចរណ៍។ ចំពោះព័ត៌មានបន្ថែមផ្សេងៗទៀត សូមទំនាក់ទំនងតាមរយៈតេឡេក្រាមលេខ 010 321 008 អ៊ីម៉ែល [email protected] ឬនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍ រៀងរាល់ម៉ោងធ្វើការ។