Yearendyearend1140x150

CKCCនឹងរៀបចំវេទិកាអាហារូបករណ៍កូរ៉េនាសប្ដាហ៍នេះ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) នៅថ្ងៃទី ២៥ កុម្ភៈខាងមុខនេះ នឹងរៀបចំវេទិកាអាហារូបករណ៍កូរ៉េ ក្នុងគោលបំណងអោយសិស្ស-និស្សិត បានស្វែងយល់ ក៏ដូចជាដឹងពីគន្លឹះក្នុងការស្នើសុំអាហារូបករណ៍ និងការសិក្សានៅប្រទេសកូរ៉េ ផងដែរ។

សិស្សានុសិស្ស ដែលកំពុងដាក់ពាក្យ ឬមានគម្រោងដាក់ពាក្យស្នើសុំអាហារូបករណ៍ទៅសិក្សានៅប្រទេសកូរ៉េ និងចង់ដឹងពីគន្លឹះជោគជ័យក្នុងការស្នើសុំអាហារូបករណ៍ និងការសិក្សានៅប្រទេសកូរ៉េ ពេលនេះមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ នឹងរៀបចំវេទិកាអាហារូបករណ៍កូរ៉េ ដើម្បីអោយសិស្ស-និស្សិត ទទួលបានពត៌មានលំអិត រួមនឹងចំណេះដឹងជាច្រើនទៀតពីវាគ្មិនកិត្តិយស នៅក្នុងកម្មវិធី។

វេទិកាអាហារូបករណ៍កូរ៉េ នឹងប្រព្រឹត្តនៅថ្ងៃទី ២៥ កុម្ភៈ វេលាម៉ោង ១និង៣០នាទីរសៀល នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងសាលពហុបំណងនៃមជ្ឈមណ្ឌលផ្ទាល់។ វេទិកានេះចូលរួមដោយសេរី ហើយថែមទាំងមានឱកាសឈ្នះរង្វាន់ពិសេសពីកម្មវិធីថែមទៀតផង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង