ភ្នំពេញ៖ រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង ដល់សិស្ស-និស្សិត មន្ត្រីរាជការកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងជំនាញឯកទេស នៅសហព័ន្ធរុស្ស៊ី លើមុខជំនាញសិក្សាជាច្រើន។ កាលបរិច្ឆេទផុតកំនត់ដាក់ពាក្យថ្ងៃទី១៥ ធ្នូ។
ឆ្នាំសិក្សា២០២៤-២០២៥ រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង ដល់សិស្ស-និស្សិត មន្ត្រីរាជការកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងជំនាញឯកទេស នៅសហព័ន្ធរុស្ស៊ី លើមុខជំនាញ សិល្បៈ វប្បធម៌ តូរ្យតន្ត្រី ចម្រៀង ភាពយន្ត ចំនួន១កន្លែង
បន្ថែមពីនេះ ជំនាញនុយក្លេអ៊ែរស៊ីវិល និងជំនាញពាក់ព័ន្ធដូចជា Mathematics and Physics, Nuclear Power Engineering and Thermal Physics, Electric Power Engineering and Electrical Engineering, Nuclear Medicine, Biotechnical Systems and Technology, Materials Science and Technology, Astronomy, Chemical Technology ចំនួន ១៥កន្លែង។
សម្រាប់ជំនាញទូទៅដូចជា វេជ្ជសាស្ត្រ វិស្វកម្មយន្តហោះ វិស្វកម្មមេកានិច ស្ថាបត្យកម្ម សំណង់ស៊ីវិល ព័ត៌មានវិទ្យា ទំនាក់ទំនងអន្តរជាតិ វិទ្យាសាស្ត្រនយោបាយ សេដ្ឋកិច្ច គ្រប់គ្រង ច្បាប់ បរិស្ថាន កសិកម្ម ទេសចណ៍ វិទ្យាសាស្ត្រអាហារូបត្ថម្ភ ចំនួន ២៤កន្លែង
បេក្ខជនដែលមានបំណងចូលរួមក្នុងកម្មវិធីអាហារូបករណ៍ខាងលើនេះ ត្រូវចុះឈ្មោះតាមរយៈគេហទំព័រ៖ https://education-in-russia.com ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ សម្រាប់ ព័ត៌មានលម្អិត សូមធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី ដែលមាន អាសយដ្ឋាន អគារលេខ១០៣ មហាវិថីព្រះនរោត្តម (ទល់មុខក្រសួងអប់រំ យុវជន និងកីឡា) ទូរស័ព្ទលេខ៖ ០២៣ ២១៣ ៥០៨ ឬតាមរយៈគេហទំព័រ Facebook https://facebook.com//rcckcam៕