Cctimesw1140xh150cm copy

ថៃគ្រោងនឹងអនុម័តច្បាប់ ការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាបានស្របច្បាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មនុស្ស​ម្នា​ចូលរួម​ក្នុង​ការ​ដង្ហែ​ក្បួន LGBTQ Pride ប្រចាំ​ឆ្នាំ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃ​ទី ៤ ខែ​មិថុនា ឆ្នាំ ២០២៣

បាងកក៖ សមាជិកសភាថៃបានអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន ៤ ស្តីពីអាពាហ៍ពិពាហ៍ភេទដូចគ្នាដោយថៃគ្រោងនឹងផ្លាស់ប្តូរប្រទេសឱ្យកាន់តែខិតជិតទៅរកភាពស្របច្បាប់នៃការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា ដោយអ្នកស្រឡាញ់ភេទដូចគ្នាអាចរៀបការបានដោយបើកជំហ។សកម្មជនសិទ្ធិមនុស្សក្នុងប្រទេសថៃបាននិយាយថា ច្បាប់ និងស្ថាប័នរបស់ប្រទេសថៃនៅតែមិនឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរអាកប្បកិរិយាសង្គម ហើយនៅតែរើសអើងចំពោះស្ត្រីស្រឡាញ់ភេទដូចគ្នា។

សមាជិកសភាទាំង ១១ នាក់ក្នុងចំណោម ៣៧១ រូបដែលមានវត្តមាននៅក្នុងសភាជាន់ទាបរបស់សភាបានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់នេះ ដោយបើកផ្លូវឆ្ពោះទៅរកការបង្កើតគណៈកម្មាធិការមួយដើម្បីបញ្ចូលសេចក្តីព្រាងច្បាប់ទាំង ៤ ទៅជាច្បាប់មួយមុនការជជែកដេញដោល និងការបោះឆ្នោតដែលរំពឹងទុកនៅឆ្នាំក្រោយ។

កាលពីឆ្នាំមុន សភាថៃបានពិភាក្សាលើសេចក្តីព្រាងច្បាប់ស្រដៀងគ្នានេះ និងសេចក្តីព្រាងច្បាប់នៃមនុស្សស្រលាញ់ដូចគ្នារបស់រដ្ឋាភិបាលកាលពីពេលកន្លងទៅក៏ប៉ុន្តែសេចក្តីព្រៀងច្បាប់មិនបានមកដល់ការបោះឆ្នោតចុងក្រោយមុនសម័យប្រជុំបញ្ចប់ឡើយ។

សេចក្តីព្រាងច្បាប់ចំនួនបួនដែលបានពិភាក្សាកាលពីថ្ងៃព្រហស្បតិ៍រួមមាន ច្បាប់មួយដែលត្រូវបានតាក់តែងដោយរដ្ឋាភិបាលថ្មីដែលបានឡើងកាន់អំណាចបន្ទាប់ពីការបោះឆ្នោតសកលខែឧសភា មួយទៀតដោយក្រុមសង្គមស៊ីវិល និងពីរដោយគណបក្សប្រឆាំងចលនាឆ្ពោះទៅមុខ និងគណបក្សប្រជាធិបតេយ្យ។

លោកឧបនាយករដ្ឋមន្ត្រីនៃក្រសួងយុត្តិធម៌ថៃ Somsak Thepsuthin បានប្រាប់សភា ដោយសំអាងលើសេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាលថា "ជាគោលការណ៍ សេចក្តីព្រាងច្បាប់នេះគឺសម្រាប់វិសោធនកម្មបទប្បញ្ញត្តិមួយចំនួននៅក្នុងក្រមរដ្ឋប្បវេណី ដើម្បីបើកផ្លូវឱ្យគូស្នេហ៍ ដោយមិនគិតពីភេទ អាចភ្ជាប់ពាក្យ និងរៀបការបាន"។ លោកបានបន្តថា៖ «នេះនឹងផ្តល់សិទ្ធិ ទំនួលខុសត្រូវ និងស្ថានភាពគ្រួសារស្មើនឹងអាពាហ៍ពិពាហ៍រវាងបុរសនិងស្ត្រីនាពេលបច្ចុប្បន្នក្នុងគ្រប់ទិដ្ឋភាពទាំងអស់» ដោយការស្ទង់មតិរបស់រដ្ឋាភិបាលដែលបានធ្វើឡើងនៅចន្លោះថ្ងៃទី ៣១ ខែតុលាដល់ថ្ងៃទី ១៤ ខែវិច្ឆិកាបានបង្ហាញពីការគាំទ្រជាសាធារណៈ ៩៦.៦ ភាគរយចំពោះសេចក្តីព្រាងច្បាប់នេះ។ប្រសិនបើច្បាប់នេះត្រូវបានអនុម័ត និងទទួលបានការយល់ព្រមពីព្រះមហាក្សត្រ នោះប្រទេសថៃនឹងក្លាយជាប្រទេសទី ៣ នៅអាស៊ី បន្ទាប់ពីតៃវ៉ាន់ និងនេប៉ាល់ ក្នុងការទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា៕

លោកឧបនាយករដ្ឋមន្ត្រីនៃក្រសួងយុត្តិធម៌ថៃ Somsak Thepsuthin


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង