ភ្នំពេញ៖ ក្រសួងអប់រំ នៅថ្ងៃទី ២១ ធ្នូ បានចេញសេក្ដីប្រកាស អំពីការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ទៅសិក្សានៅសាកលវិទ្យាល័យបហាសារ៉ាខាម ប្រទេសថៃ។
យោងតាមក្រសួងអប់រំ យុវជន និងកីឡា បានចេញសេក្ដីប្រកាស អំពីការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ទៅសិក្សានៅសាកលវិទ្យាល័យបហាសារ៉ាខាម ប្រទេសថៃ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ចំពោះអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន ១០កន្លែង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៣កន្លែង និងថ្នាក់បណ្ឌិត ចំនួន ១កន្លែង ដល់សិស-និសិ្សត និងមន្ត្រីរាជការកម្ពុជា។
គួរបញ្ជាក់ថា សម្រាប់ការទទួលពាក្យប្រឡង នឹងចាប់ផ្ដើមពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៣នេះ រហូតដល់ថ្ងថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៤ នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ ដែលមានទីតាំងស្ថិតអគាលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាធានីភ្នំពេញ។ ការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៤៕