681 ezgif.com resize
Moneygramott moi1280x163px

រដ្ឋាភិបាលសម្រេចឈប់ចេញអាជ្ញាប័ណ្ណ«រុករករ៉ែ»នៅតំបន់ព្រៃឡង់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចេញគោលការណ៍បញ្ឈប់ការចេញអាជ្ញាប័ណ្ណរុករករ៉ែថ្មីៗបន្ថែមទៀត នៅតំបន់ព្រៃឡង់ តាមសំណើរបស់ក្រសួងរ៉ែ និងថាមពល ដោយក្រសួងបានសិក្សាពីផលប៉ះពាល់ធនធានជីវៈចម្រុះនៅតំបន់នេះ។ ការប្រកាសនេះធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញបិទសន្និបាតក្រសួងបរិស្ថាន នារសៀលថ្ងៃនេះ។

សម្តេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កាលពីដើមខែវិច្ឆិកា បានឲ្យគោលការណ៍ឯកភាពជាមួយសំណើរបស់ក្រសួងរ៉ែ និងថាមពល នៅតំបន់ព្រៃឡង់ គឺឈប់ចេញអាជ្ញាប័ណ្ណរុករករ៉ែថ្មីៗបន្ថែមទៀត។ ចំពោះអាជ្ញាបណ្ណថ្មីៗរាជរដ្ឋាបាលមិនចេញឲ្យទេ ប៉ុន្តែអាជ្ញាបណ្ណចាស់ៗអាចបន្តធ្វើ ហើយខិតខំសិក្សាកាត់បន្ថយនូវផ្ទៃដីដែលសិក្សា។ សម្តេចបញ្ជាក់ថា រ៉ែដែលមានស្រាប់ក៏មិនឲ្យពង្រីកបន្ថែមដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ពិភពលោកបាននឹងកំពុងប្រឈមបញ្ហាបរិស្ថានរួមមាន ការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន បញ្ហាសំណល់រឹង សំណល់រាវ និងសំណល់ផ្លាស្ទិច ការសិករិចរឹលប្រព័ន្ធអេកូឡូស៊ី ការបាត់បង់កម្របព្រៃឈើ ការរាតត្បាតនូវជំងឺឆ្លងសកលដែលឆ្លងពីសត្វមកមនុស្ស និងការប្រែប្រួលអាកាសធាតុជាដើម។ ដូច្នេះគ្រប់ប្រទេសនៅក្នុងពិភពលោកត្រូវយកចិត្តទុកដាក់ដោះស្រាយនូវបញ្ហានេះជាចាំបាច់៕


Khcct banner

អត្ថបទទាក់ទង