ចិន៖ទីភ្នាក់ងារអវកាសចិន (CMSA) បានប្រកាសកាលពីថ្ងៃពុធថា សមាជិកនាវិក Shenzhou-17 ដែលបច្ចុប្បន្នកំពុងនៅលើស្ថានីយ៍អវកាស Tiangong របស់ចិនក្នុងគន្លងតារាវិថី នឹងកំពុងបង្ហាញសកម្មភាពការរស់នៅលើអវកាសរបស់ក្រុមនាវិក អវកាសយានិកបានឈរជើងក្នុងយានអវកាសរយៈពេល៥៤ថ្ងៃ ដែលជិតមួយភាគបីនៃបេសកកម្មអវកាសរយៈពេលប្រាំមួយខែរបស់ពួកគេ។
ក្រុមនាវិកបានបញ្ចប់ការថែទាំងយានអវកាស Shenzhou-16, នៅលើស្ថានីយ៍អវកាស, ការត្រួតពនិត្យសុខភាពផ្សេងរបស់ក្រុមនាវិក និងបេសកកម្មមួយចំនួនទៀតនៅលើលំហអវកាស ដោយក្នុងនោះក្រុមនាវិកក៏បានបង្ហាញអំពីទេសភាពខាងក្នុងយានអវកាសដែលពួកគេកំពុងតែរស់នៅថែមទៀតផង ។
ទីភ្នាក់ងារអវកាសចិនឲ្យដឹងថាសមាជិកនាវិក Shenzhou-17 ទាំងអស់មានសុខភាពល្អ ហើយថាការរួមបញ្ចូលស្ថានីយអវកាស និងបេសកកម្មផ្សេងលើកន្លងកំពុងដំណើរការប្រកបដោយស្ថិរភាព។យាន Shenzhou 17 ត្រូវបានបាញ់បង្ហោះទៅកាន់ទីអវកាសកាលពីថ្ងៃទី ២៦ ខែតុលា ជាយានអវកាសចិនទៅកាន់ស្ថានីយអវកាស Tiangong ។ បេសកកម្មនេះគឺជាជើងហោះហើរអវកាសចិនទី ១២ និងជើងហោះហើរទី ១២ សរុបនៃកម្មវិធីយានអវកាស Shenzhou៕