681 ezgif.com resize
Moneygramott moi1280x163px

នគរបាលប្រឆាំងគ្រឿងញៀនម្នាក់ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌក្រោយពាក់ព័ន្ធគ្រឿងញៀន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ មន្រ្តីរាជការម្នាក់ត្រូវបានដកហូតមុខតំណែង ឋានន្តរស័ក្តិ និង បណ្ដេញចេញពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ដោយមូលហេតុល្មើសវិន័យរបស់កម្លាំងនគរបាលជាតិ ពោលគឺជាប់ពាក់ព័ន្ធការប្រើប្រាស់ហិង្សា រក្សាទុក និង ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ប្រព្រឹត្តកាលពីខែកញ្ញា ឆ្នាំ២០១៩។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានសម្រេចអនុវត្តវិន័យចំពោះលោកវរសេនីយ៍ត្រី សួន តុសិត្យពិទូរ្យ អត្តលេខ ៧៨២១៧ ដោយដកហូតមុខតំណែង ឋានន្តរស័ក្ដិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរនបាលជាតិ។ នេះបើតាមសេចក្ដីសម្រេចដែលប្រមុខក្រសួងមហាផ្ទៃ ចុះហត្ថលេខា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

លោកវរសេនីយ៍ត្រី សួន តុសិត្យពិទូរ្យ មានតួនាទីជានាយរងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ។ បើតាមលោក បណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ មន្ត្រីរូបនេះ ត្រូវបានរកឃើញជាប់ពាក់ព័ន្ធការប្រើប្រាស់ហិង្សា រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ប្រព្រឹត្តកាលពីខែកញ្ញា ឆ្នាំ២០១៩។

សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានរម្លឹកដោយសង្កត់ធ្ងន់នូវប្រសាសន៍ដ៏ច្បាស់លាស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលលោកតែងតែបញ្ជាក់ថា មន្ត្រីនគរបាលជាតិរូបណាក៏ដោយ នឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ប្រសិនបើរកឃើញថាជាប់ព័ន្ធនឹងគ្រឿងញៀន ទាំងការរក្សាទុក ប្រើប្រាស់ និងជួញដូរ៕


Khcct banner

អត្ថបទទាក់ទង