Cctimesw1140xh150cm copy

កម្មវិធី «បោះជំរំយុវជនជាសកល» លើកទី៩ ត្រូវបានបញ្ចប់ដោយរលូន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កាលពី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ គណៈកម្មការអន្តរក្រសួងរៀបចំការបោះជំរំយុវជនជាសកល បានរៀបចំពិធីបិទកម្មវិធី “បោះជំរំយុវជនជាសកល”លើកទី៩ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ការអភិវឌ្ឍយុវជនក្រោមដំបូលសន្តិភាព” ។

បើតាមប្រភព បានឱ្យដឹងថា កម្មវិធីបោះជំរំរយៈពេល ៦ថ្ងៃនេះ បានផ្តល់ឱកាសដល់យុវជនកម្ពុជា តំណាងមកពីគ្រប់រាជធានី ខេត្ត ទាំង២៥ មានឱកាសជួបជុំគ្នា ផ្លាស់ប្តូរបទពិសោធន៍ ចេះរៀនរស់នៅ និងធ្វើសកម្មភាពតាមគន្លងថ្មី បង្កើតបណ្ដាញយុវជន បំណិនសតវត្សរ៍ទី២១ និងលើកស្ទួយអត្តសញ្ញាណ វប្បធម៌ ប្រពៃណី។

ការសម្រេចបាននូវលទ្ធផលគួរជាទីមោទកនេះ កើតឡើងបានដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងកិច្ចសហការយ៉ាងល្អពីក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានយុវជន និងយុវជនស្ម័គ្រចិត្តរបស់យើងទាំងអស់ បានយកអស់កម្លាំងកាយចិត្តបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់តាមតួនាទី និងភារកិច្ចរៀងៗខ្លួន ដែលបានធ្វើឱ្យដំណើរការ នៃការបោះជំរំយុវជនជាសកលលើកទី៩ ទទួលបានលទ្ធផលទៅតាមការរំពឹងទុក។

គួរបញ្ជាក់ផងដែរថា ការបោះជំរំយុវជនជាសកលលើកទី៩នេះ រៀបចំឡើងក្នុងគោលបំណង បង្ហាញពីដំណើរការនៃការអភិវឌ្ឍរបស់យុវជនកម្ពុជា ក្នុងបរិបទដែលប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញ ក៏ដូចជាចូលរួមលើកស្ទួយ និងផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ អរិយធម៌ របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង