Cctimesw1140xh150cm copy

ប្រទះឃើញ«ចម្លាក់បដិមាថ្មភក់»ចំនួន៦នៅខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្ម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ ចម្លាក់បដិមាថ្មភក់ចំនួន៦ ត្រូវបានគេប្រទះឃើញនៅខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្ម។ ចម្លាក់ថ្មបុរាណដែលគេប្រទះឃើញនោះ មានដូចជា រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគចំនួន២ រូបលោកកេស្វរៈចំនួន១ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគបាក់ព្រះកេសទម្រង់សមាធិ និងបាក់ព្រះហស្តទាំងសងចំនួន២ និងថ្មកំពូលហោជាង ដែលមានចម្លាក់រូបព្រះពុទ្ធគង់ភ្នែន មានទេពទ្រពីក្រោម១ផ្ទាំងទៀត។

 អ្នកស្រី នេត ស៊ីមន បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទ បានគូសបញ្ជាក់ថា ចម្លាក់ថ្មបុរាណដែលគេប្រទះឃើញនោះ មានដូចជា រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគចំនួន២ រូបលោកកេស្វរៈចំនួន១ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគបាក់ព្រះកេសទម្រង់សមាធិ និង បាក់ព្រះហស្តទាំងសងចំនួន២ និង ថ្មកំពូលហោជាង ដែលមានចម្លាក់រូបព្រះពុទ្ធគង់ភ្នែន មានទេពទ្រពីក្រោម១ផ្ទាំងទៀត។

បើតាមអ្នកជំនាញរូបនេះ រូបចម្លាក់ទាំងនោះបានកប់នៅក្រោមកំណកដីរបស់ខឿនខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ហើយក្រុមការងារបានប្រទះឃើញនៅពេលដែលអាជ្ញាធរជាតិអប្សរាសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ចាប់ផ្ដើមការងារជួសជុលខ្លោងទ្វារនេះឡើងវិញ ដោយបានរើថ្មនៃរចនាសម្ពន្ធខ្លោងទ្វារដែលនៅរាយប៉ាយ ដើម្បីរៀបចំទៅតាមទីតាំងដើមឡើងវិញ តាមបច្ចេកទេសអាណាស្ទីឡូ កាលពីពាក់កណ្ដាលខែវិច្ឆិកា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង