ឡាវ៖ លោក ឡឹក សុធារ បានឈ្នះពានរង្វាន់ជ័យលាភីអក្សរសិល្ប៍ទន្លេមេគង្គ ជាផ្លូវការ (Mekong River Literaure Award-MERLA) សម្រាប់ការតែងនិពន្ធកំណាព្យរឿងខ្លី នៅរដ្ឋធានីវៀងចន្ទ ប្រទេសឡាវ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។
លោក ឡឹក សុធារ បានឈ្នះពានរង្វាន់ជ័យលាភីអក្សរសិល្ប៍ទន្លេមេគង្គ សម្រាប់ការតែងនិពន្ធកំណាព្យរឿងខ្លី នៅប្រទេសឡាវ។ ការប្រឡងប្រជែងតែងនិពន្ធរឿងខ្លី និងកំណាព្យនៃពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គនេះ សម្រាប់តែប្រទេសដែលជាសមាជិកនៅតាមដងទន្លេមេគង្គចូលរួមប្រកួតតែប៉ុណ្ណោះ មានដូចជាចិន ភូមា ឡាវ ថៃ កម្ពុជា និងវៀតណាម។
សូមបញ្ជាក់ថា ការប្រឡងប្រជែងតែងនិពន្ធរឿងខ្លី និងកំណាព្យនៃពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គឆ្នាំ២០២១ ដែលប្រទេសឡាវជាម្ចាស់ផ្ទះ លោក ឡឹក សុធារ ក៏ជាប់ជាម្ចាស់ជយលាភីលេខ១ ផ្នែកកំណាព្យរឿង«ដំណើរចុងក្រោយ» ដែល«ដំណើរចុងក្រោយ» និយាយអំពីដំណើរពនេចររបស់ហ្វូងត្រីរាជ និងត្រីរៀល ចេញពីបឹងទន្លេសាប ឆ្ពោះទៅទន្លេមេគង្គផ្នែកខាងលើ ដើម្បីពងកូនតាមលក្ខណៈធម្មជាតិរបស់ពួកវា៕