Cctimesw1140xh150cm copy

មេក្រុមហាម៉ាស់ទៅទស្សនកិច្ចនៅអេស៊ីប ដើម្បីចចារដោះលែងចំណាប់ខ្មាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មេដឹកនាំក្រុមហាម៉ាស់លោក Ismail Haniyeh

ហ្គាហ្សា៖ មេដឹកនាំក្រុមហាម៉ាស់បានធ្វើទស្សនកិច្ចនៅអេហ្ស៊ីបកាលពីថ្ងៃពុធខណៈដែលក្តីសង្ឃឹមបានកើនឡើងថាអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនអាចនឹងឈានទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងបន្ថែមទៀត ។ក្រុមហាម៉ាស់បានអះអាងក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានក្រុមហាម៉ាស់ដែលមានមូលដ្ឋាននៅកាតា លោក Ismail Haniyeh បានទៅដល់ទីក្រុងគែរ ដើម្បីពិភាក្សាអំពី "វិបត្តិសង្រ្គាមនៃតំបន់ហ្គាហ្សា" និងព្យាយាមដោះស្រាយបញ្ហាមួយចំនួនដែលកំពុងតែតានតឹង។ មេក្រុមហាម៉ាស់ក៏នឹងជួបប្រធានចារកម្មអេហ្ស៊ីបសម្រាប់ការពិភាក្សាស្តីពី "ការបញ្ឈប់ការឈ្លានពាន និងសង្រ្គាម ដើម្បីរៀបចំកិច្ចព្រមព្រៀងមួយសម្រាប់ការដោះលែងអ្នកទោស" ដែលកំពុងតែឃុំឃាំង។

ប្រភពសំងាត់មួយបានឲ្យដឹងថាលោក Haniyeh បានជួបរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir Abdollahian ក្នុងប្រទេសកាតា កំពុងដឹកនាំ "គណៈប្រតិភូជាន់ខ្ពស់" ទៅកាន់ប្រទេសអេហ្ស៊ីប ដែលជាអ្នកសម្របសម្រួលសង្រ្គាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្រាប់ក្រុមគ្រួសារចំណាប់ខ្មាំងកាលពីល្ងាចថ្ងៃអង្គារថាគាត់បានបញ្ជូនប្រធានចារកម្មរបស់គាត់ពីរដងទៅអឺរ៉ុបក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បី "ដោះលែងចំណាប់ខ្មាំងរបស់អ៊ីស្រាអែល" ។ លោកនាយករដ្ឋមន្ត្រីបានប្រាប់សាច់ញាតិរបស់អ្នកជាប់ឃុំមួយចំនួនក្នុងចំណោម ១២៩ នាក់ដែលលោកជឿថាកំពុងត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សាថា ហើយលោកក៏បានអះអាងថានិងព្យាយាមជួយជនរងគ្រោះឲ្យត្រឡប់មកទឹកដីអ៊ីស្រាអែលវិញ។

គួរបញ្ជាក់ថាសង្រ្គាមរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីនបានចាប់ផ្តើមនៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាសបានផ្ទុះឡើងចេញពីតំបន់ហ្គាហ្សាកាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រហែល ១,១៤០ នាក់នៅក្នុងប្រទេសអ៊ីស្រាអែល ដែលភាគច្រើនជាជនស៊ីវិល និងបានចាប់ពង្រត់ប្រហែលមនុស្សជាង ២៥០ នាក់។ ដោយសន្យាថានឹងកម្ទេចក្រុមហាម៉ាស់ អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែក ហើយបន្ទាប់មកបើការប្រយុទ្ធទ្រង់ទ្រាយធំលើទឹកដីប៉ាឡេស្ទីនហើយបានសម្លាប់មនុស្ស ១៩,៦៦៧ នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង