681 ezgif.com resize
Moneygramott moi1280x163px

«អណ្ដើកហ្លួង»បីក្បាលលែងចូលទីជម្រករបស់វាវិញ ក្រោយប្រទះឃើញជាប់មងនេសាទ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ អង្គការ WCS

កោះកុង៖ អណ្ដើកហ្លួងបីក្បាល ដែលក្នុងនោះមានញីមួយក្បាល ត្រូវបានព្រលែងចូលទីជម្រករបស់វាវិញ ក្រោយប្រទះឃើញបានជាប់សន្ទូច និងមងរបស់អ្នកនេសាទដែលបានដាក់ពង្រាយដើម្បីនេសាទត្រី។ សត្វអណ្ដើកហ្លួង ដែលជាសត្វប្រភេទដែលជិតផុតពូជបំផុតនៅលើពិភពលោក។

អណ្តើកទាំងបីក្បាលនោះ ត្រូវបានរាយការណ៍ថា បានជាប់សន្ទូច និងមងរបស់អ្នកនេសាទដែលបានដាក់ពង្រាយដើម្បីនេសាទត្រី។ ក្រោយពីទទួលបានការថែទាំសុខភាពពីក្រុមការងារអភិរក្សអណ្តើកហ្លួងនៃអង្គការ WCS ប្រចាំស្រុកស្រែអំបិល ខេត្តកោះកុង អស់រយៈពេលជិត៣សប្តាហ៍ អណ្ដើកហ្លួងទាំងបីក្បាលនេះ ត្រូវបានលែងចូលទីជម្រកធម្មជាតិរបស់វាវិញដោយសុវត្ថិភាព។

តាមរយៈទិន្នន័យនៅក្នុងបន្ទះឈីប(Chip)ដែលបង្កប់នៅក្នុងជើងក្រោយរបស់អណ្តើកនោះ ក្រុមការងារ WCS អាចស្គាល់អត្តសញ្ញាណច្បាស់ថា អណ្តើកបីក្បាលនោះ ត្រូវបានលែងចូលក្នុងប្រព័ន្ធព្រែកស្រែអំបិលម្ដងហើយកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។

រូបភាព៖ អង្គការ WCS
រូបភាព៖ អង្គការ WCS
រូបភាព៖ អង្គការ WCS


Khcct banner

អត្ថបទទាក់ទង