681 ezgif.com resize
Moneygramott moi1280x163px

ក្រសួងអប់រំរៀបចំសិក្ខាសាលា«ការយល់ដឹងអំពីសុខភាពតែមួយ»ដល់គ្រូបង្រៀន២៧នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងអប់រំនៅថ្ងៃទី១៩ ធ្នូ បានសហការជាមួយបណ្ដាញសាកលវិទ្យាល័យសុខភាពតែមួយអាស៊ីអាគ្នេយ៍ (SEAOHUN) និង USAID រៀបចំវគ្គសិក្ខាសាលា «លើកកម្ពស់ការយល់ដឹងអំពីសុខភាពតែមួយ» ដល់បុគ្គលិកអប់រំ និងគ្រូបង្រៀនផ្នែកអប់រំបច្ចេកទេសជំនាញ ក្សេត្រសាស្ត្រ បសុវប្បកម្ម និងកែច្នៃអាហារ នៅតាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ចំនួន ២៧នាក់។ សិក្ខាសាលានេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២០ ធ្នូ នៅសណ្ឋាគារសាន់វេ។

បុគ្គលិកអប់រំ និងគ្រូបង្រៀនផ្នែកអប់រំបច្ចេកទេសជំនាញ ក្សេត្រសាស្ត្រ បសុវប្បកម្ម និងកែច្នៃអាហារ នៅតាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ចំនួន ២៧នាក់ មកពីវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ចំនួន ១៤សាលា បានចូលរួមសិក្ខាសាលា«ការយល់ដឹងអំពីសុខភាពតែមួយ» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ រហូតដល់ ថ្ងៃទី២០ ធ្នូ នៅសណ្ឋាគារសាន់វេ។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីវិធីសាស្ត្រសុខភាពមួយ (One Health approach) និងលើកទឹកចិត្តដល់បុគ្គលិកអប់រំ និងគ្រូបង្រៀនផ្នែកអប់រំបច្ចេកទេស ដើម្បីផ្សព្វផ្សាយពីគោលគំនិតសុខភាពមួយ ដល់សហការី និងសិស្សានុសិស្សនៅតាមសាលារៀន។

នាឱកាសបើកសិក្ខាសាលានេះ លោក ជួន ជីវិន រដ្ឋលេខាធិការនៃក្រសួងអប់រំ បានលើកជាសំណួរឆ្លុះបញ្ចំាងដល់សិក្ខាកាម អ្នកចូលរួមទាំងអស់ថា «តើធ្វើយ៉ាងណាដើម្បីទទួលបានទិន្នផលខ្ពស់ ហើយប៉ះពាល់តិចតួចដល់ មនុស្ស សត្វ និងបរិស្ថាន?» ហើយលោក ជួន ជីវិន បានលើកទឹកចិត្តឱ្យអង្គសិក្ខាសាលាពិភាក្សាលើ«គុណសម្បត្តិ និងគុណវិបត្តិនៃការធ្វើកសិកម្មតាមបែបប្រពៃណី និងបែបសម័យទំនើប?»


Khcct banner

អត្ថបទទាក់ទង