Cctime 6monthsfree desktop
Cc times  web banner kh (2)

ការសាងសង់«ពហុកីឡដ្ឋានខេត្តព្រះសីហនុ»ជាតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍវិស័យកីឡា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ព្រះសីហនុ៖ គម្រោងសាងសង់ពហុកីឡាដ្ឋានខេត្តព្រះសីហនុ ជាសមិទ្ធផលថ្មីមួយទៀត ក្រោមគំនិតផ្ដួចផ្ដើមរបស់ សម្តេច ហ៊ុន ម៉ាណែត។ ការសាងសង់ពហុកីឡដ្ឋាន ជាការឆ្លើយតបតាមសំណូមពររបស់ពលរដ្ឋ និងតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍវិស័យកីឡា និងទេសចរណ៍ក្នុងខេត្តឱ្យកាន់តែរីកចម្រើនថែមទៀត។

គម្រោងសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុ គឺឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ និងតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍវិស័យកីឡា និងទេសចរណ៍ក្នុងខេត្តឱ្យកាន់តែរីកចម្រើនថែមទៀត ដែលនឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកទស្សនាកំសាន្តក្នុងខេត្តនេះព្រមទាំងបណ្ដាខេត្តជាប់ឆ្នេរសមុទ្រ។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានចាត់ទុកការសាង់សង់ពហុកីឡដ្ឋានខេត្តព្រះសីហនុ ជាសមិទ្ធផលថ្មីមួយទៀត របស់ សម្តេច ហ៊ុន ម៉ាណែត។ ពហុកីឡាដ្ឋានថ្មីនេះ អាចផ្ទុកមនុស្សប្រមាណ ៣១ ៥០០នាក់ មានហាងកាហ្វេ កន្លែងបោះតង់ សួនទេសចរណ៍ អគារសារមន្ទីរ សាលមហោស្រព និងរចនាសម្ព័ន្ធជាច្រើនទៀត ហើយនឹងត្រូវសាងសង់បែបសហសម័យ មានបញ្ចូលនូវអត្តសញ្ញាណជាតិ និងធានាបាននូវគុណភាពគង់វង្សយូរអង្វែងដូចអគារពីសម័យបុរាណដែលបានបន្សល់ទុកមកដល់សព្វថ្ងៃ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង