Img 1426
Swift cc time

អតីតអភិបាលក្រុងប៉ោយប៉ែតចេញសារសុំទោសលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ អតីតអភិបាលក្រុងប៉ោយប៉ែតលោក សាន ស៊ានហូ នាថ្ងៃទី១៩ ធ្នូ បានចេញសារសុំទោស ក្រោយបាននិយាយប៉ះពាល់លោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាមានជ័យ ពិសេសធ្វើឲ្យប៉ះពាល់ដល់លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា។

បើតាមសារសុំទោសនោះ លោក សាន ស៊ានហូ បាននិយាយថា ប៉ុន្មានថ្ងៃកន្លងមកនេះ លោកបានប្រព្រឹត្តអំពើខុសឆ្គង ដែលធ្វើអោយប៉ះពាល់ដល់លោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណបក្ស ប្រជាជនកម្ពុជាខេត្តបន្ទាមានជ័យ ពិសេសធ្វើឲ្យប៉ះពាល់ដល់លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា។

លោក សាន ស៊ានហូ មានការភ្ញាក់រលឹក និងដឹងពីកំហុសឆ្គង ថែមទាងបានសុំការទោសពីសម្តេច ហ៊ុន សែន។ បន្ថែមពីនេះលោក សាន ស៊ានហូ បានសន្យាលុបចោលនូវសារសំលេង វិដេអូទាំងអស់ និងបញ្ឈប់រាល់សកម្មភាព ទាំងឡាយណាដែលធ្វើប៉ះពាល់ដល់ថ្នាក់ដឹកនាំ។

សូមបញ្ជាក់ថា ថ្មីៗនេះ លោក សាន ស៊ានហូ សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត និងជាប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានរិះគន់វាយប្រហារលោក អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយបានចោទប្រកាន់ពីការជ្រៀតជ្រែកកិច្ចការថ្នាក់ក្រោម និងបង្គាប់បញ្ជាតាមអំពើចិត្តដោយអាងខ្លួនជាថ្នាក់ដឹកនាំដោយមិនផ្តល់ការគោរពដល់មន្រ្តីមូលដ្ឋាន៕

Khcct banner

អត្ថបទទាក់ទង