681 ezgif.com resize
Moneygramott moi1280x163px

កូរ៉េប្ដេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនៅកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ នៅថ្ងៃទី១៨ ធ្នូ បានទទួលជួបពិភាក្សាការងារជាមួយអង្គភាព WIPO-KIPO-KIPA នៃសាធារណរដ្ឋកូរ៉េ។ នៅក្នុងជំនួបនេះ កូរ៉េប្ដេជ្ញាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។

អ្នកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ បានទទួលជួបពិភាក្សាការងារជាមួយអង្គភាព WIPO-KIPO-KIPA នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក Seyoung Yoon អគ្គនាយកនៃការិយាល័យកម្មសិទ្ធិបញ្ញា នៃសាធារណរដ្ឋកូរ៉េ (Korean Intellectual Property Office, Director) ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។

លោក Seyoung Yoon អគ្គនាយកនៃការិយាល័យកម្មសិទ្ធិបញ្ញានៃសាធារណរដ្ឋកូរ៉េ (Korean Intellectual Property Office, Director)បានបង្ហាញឆន្ទៈក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនៅកម្ពុជាដោយបានលើកឡើងពីគំរូល្អៗ នៃការអនុវត្តគម្រោងអប់រំបែបច្នៃប្រឌិតនៅសាធារណរដ្ឋកូរ៉េ និងនាំយកនូវពិសោធន៍ការសិក្សានេះមកអនុវត្តនៅកម្ពុជា។

នាឱកាសនេះដែរ អ្នកស្រី គឹម សេដ្ឋានី បានថ្លែងអំណរគុណចំពោះការគាំទ្រជាច្រើនកន្លងមករបស់ប្រទេសកូរ៉េក្នុងវិស័យអប់រំនៅកម្ពុជា លើការងារលើកកម្ពស់បច្ចេកវិទ្យាក្នុងវិស័យអប់រំសុខភាពសិក្សា និងការងារស្ម័គ្រចិត្តអនុវត្តនូវគម្រោងបានស្នើឱ្យមានជាការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងអប់រំ និងWIPO-KIPO-KIPA ដើម្បីអនុវត្តគម្រោងការអប់រំច្នៃប្រឌិតនៅកម្ពុជា លើសាលាគោលដៅមួយចំនួន ក៏ដូចជាបានស្នើឱ្យមានការគាំទ្រលើការបណ្ដុះបណ្ដាលគ្រូបង្រៀន ការគាំទ្រលើសៀវភៅសិក្សា និងការរៀបចំថ្នាក់រៀនសម្រាប់កម្មវិធីសិក្សាបែបច្នៃប្រឌិត៕


Khcct banner

អត្ថបទទាក់ទង