ចិន៖ លោកប្រធានាធិបតីចិន ស៊ីជីនភីងបានជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងស្វែងរកនិងជួយសង្គ្រោះប្រជាជនដែលរងផលប៉ះពាល់ឱ្យបានត្រឹមត្រូវ និងរហ័សដើម្បីធានាបាននូវសុវត្ថិភាពដល់ជីវិតប្រជាជននិងទ្រព្យសម្បត្តិរបស់ពលរដ្ឋចិនដែលកំពុងត្រូវបានគ្រោះរញ្ជួយដីបានវាយប្រហារកាលពី ពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ។ រហូតមកដល់ពេលនេះការរញ្ជួយដីនេះបានបណ្តាលឱ្យមានមនុស្សស្លាប់ ១០០ នាក់នៅខេត្ត Gansu និងការស្លាប់ចំនួន ១១ នាក់នៅខេត្ត Qinghai ហើយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជាប្រព័ន្ធទឹក អគ្គិសនី និងការដឹកជញ្ជូនផ្សេងៗ។
លោកស៊ីជិនភីងបានស្នើឱ្យអាជ្ញាធរមូលដ្ឋានជួយសង្គ្រោះនិងព្យាបាលអ្នករងរបួសក្នុងការកាត់បន្ថយគ្រោះថ្នាក់និងការផ្លាស់ប្តូរស្ថានភាពរញ្ជួយដីឱ្យបានដិតដល់ និងបង្កគ្រោះមហន្តរាយបន្ទាប់បន្សំផ្សេងៗដែលអាចនិងកើតមានឡើង។ លោកក៏បានជំរុញឱ្យការបែងចែកការផ្គត់ផ្គង់ជំនួយស្បៀង សម្ភារៈជួយសង្រ្គោះផ្សេងទៀតដើម្បីជួយសម្រួលបន្ទុកដល់អ្នកដែលកំពុងតែរងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដី៕