Cctimesw1140xh150cm copy

រញ្ជួយដីនៅប្រទេសចិន បណ្តាលឲ្យមនុស្សជាង១១០នាក់បានស្លាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ យ៉ាងហោចណាស់មានមនុស្ស ១១១ នាក់បានស្លាប់បន្ទាប់ពីមានការរញ្ជួយដីមួយនៅភាគពាយព្យនៃប្រទេសចិន ការរញ្ជួយដីនាព្រឹកព្រលឹមថ្ងៃអង្គារនេះបានបណ្តាលឲ្យរលំអគារបាក់សង្គត់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅ ហើយបានបណ្តាលឲ្យមនុស្សមួយចំនួនធំរងរបួសនិងកំពុងតែត្រូវបានសង្រ្គោះបន្ទាន់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានអះអាងថាមានមនុស្សជាង១០០ នាក់បានរងរបួសធ្ងន់នៅខេត្ត Gansu បន្ទាប់ការរញ្ជួយដី។

ចំណែកទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួបានឱ្យដឹងថាការរញ្ជួយដីនេះបានបង្កការខូចខាតយ៉ាងខ្លាំងរួមមានផ្ទះ ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធនាៗ។ការងារជួយសង្គ្រោះបានចាប់ផ្តើមភ្លាមៗបន្ទាប់ពីគ្រោះរញ្ជួយដីបានកើតឡើង ប្រធានាធិបតីចិនស៊ីជិនពីងបានអំពាវនាវឱ្យមាន "ការខិតខំប្រឹងប្រែង" នៅក្នុងការងារស្វែងរកនិងជួយសង្គ្រោះក៏ដូចជាការធានាសុវត្ថិភាពរបស់អ្នកនៅរស់និងទ្រព្យសម្បត្តិរបស់ពួកគេ។ ការរញ្ជួយដីនេះបានចូលដល់ទំហំ ៥.៩ វ៉ិចទ័រ បានវាយប្រហារនៅតំបន់ Gansu ក្បែរព្រំដែនជាមួយស្រុកឈីងហៃ អាជ្ញាធរក្នុងតំបន់កំពុងតែជម្លៀសប្រជាពលរដ្ឋក្នុងតំបន់ទៅកាន់ទីសុវត្ថិភាព៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង