Cctimesw1140xh150cm copy

ថៃអនុញ្ញាតឱ្យ«ហាងលក់ស្រា និង បារ»បើកដល់ម៉ោង៤ព្រឹក ដើម្បីទាក់ទាញភ្ញៀវទេសចរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ថៃ៖ ប្រទេសថៃបានអនុម័តច្បាប់ថ្មីអនុញ្ញាតឱ្យ«ហាងលក់ស្រា និង បារ»បើកដល់ម៉ោង៤ព្រឹក ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែម និងគោលបំណងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេស។

អគ្គស្នងការនគរបាលភូមិន្ទថៃ ឧត្តមសេនីយ៍ Torsak Sukvimol បានគូសបញ្ជាក់ថាផែនការថ្មីនេះត្រូវការពេលវេលាបន្ថែមទៀតដើម្បីឲ្យប៉ូលីសអាចវាយតម្លៃផលប៉ះពាល់នៃការបិទហាងស្រា និងបារនៅម៉ោង ៤ ព្រឹក។

រដ្ឋាភិបាលបានអនុញ្ញាតឱ្យហាងស្រា និងបារនៅតំបន់មួយចំនួនក្នុងទីក្រុងបាងកក ភូកេត ឈុនបុរី ឈៀងម៉ៃ និងនៅលើកោះសាមុយ ក្នុងខេត្តស៊ូរ៉ាត់ថានី បន្តបើកបន្ថែមរយៈពេលពីរម៉ោងរហូតដល់ម៉ោង ៤ ព្រឹក ដែលជាគម្រោងសាកល្បងដើម្បីជំរុញទេសចរណ៍។

អគ្គស្នងការនគរបាលភូមិន្ទថៃ ឧត្តមសេនីយ៍ Torsak Sukvimol

អ្នករិះគន់បានអះអាងថា ការបិទម៉ោងយឺតនឹងរួមចំណែកដល់គ្រោះថ្នាក់ចរាចរណ៍កាន់តែច្រើនដែលបណ្តាលមកពីការបើកបរក្នុងស្ថានភាពស្រវឹង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង