Cctimesw1140xh150cm copy

ពូទីន៖ រុស្សីគ្មានផែនការវាយប្រហារណាតូទេឡើយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀ ពូទីន

មូស្គូ៖ ប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀ ពូទីន បានច្រានចោលការលើកឡើងមិនសមហេតុផលទាំងស្រុងរបស់ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន ដែលថា រុស្សីនឹងវាយប្រហារប្រទេសណាតូ ប្រសិនបើខ្លួនឈ្នះសង្គ្រាមនៅអ៊ុយក្រែន ពូទីនអះអាងថារុស្សីមិនមានចំណាប់អារម្មណ៍ក្នុងការប្រយុទ្ធជាមួយសម្ព័ន្ធមិត្តយោធាណាតូនោះទេ។

លោកពូទីនបាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ដោយទូរទស្សន៍រដ្ឋ Rossiya ថា រុស្សីគ្មានហេតុផលណាមួយក្នុងការប្រយុទ្ធជាមួយកងកម្លាំងយោធាជាមួយសម្ព័ន្ធមិត្តណាតូឡើយអ្វីដែលរុស្សីកំពុងតែធ្វើនេះគឺធ្វើយ៉ាងណាដើម្បីឲ្យប្រតិបត្តិការពិសេសនៅអ៊ុយក្រែនបញ្ចប់ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។

យោងតាមមាត្រា ៥ នៃសន្ធិសញ្ញា NATO "ភាគីនានាយល់ព្រមថា ការវាយប្រហារប្រដាប់អាវុធប្រឆាំងនឹងសម្ព័ន្ធមិត្តណាតូ នឹងត្រូវចាត់ទុកថាជាការវាយប្រហារប្រឆាំងនឹងពួកគេទាំងអស់គ្នា"។

សម្ព័ន្ធភាពណាតូដឹកនាំដោយសហរដ្ឋអាម៉េរិកត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៩ ដែលជាការបង្កើតឡើងប្រឆាំងនឹងការពង្រីកអំណាចរបស់សហភាពសូវៀត។ បន្ទាប់ពីការដួលរលំនៃសហភាពសូវៀតឆ្នាំ ១៩៩១ សម្ព័ន្ធមិត្តណាតូបានចាប់ផ្តើមទទួលយកសមាជិកថ្មីៗជាច្រើនចូលជាក្រុមរបស់ខ្លួន។

សង្រ្គាមនៅអ៊ុយក្រែនបានបង្កឱ្យមានវិបត្តិដ៏ធំបំផុតនៅក្នុងទំនាក់ទំនងរបស់ទីក្រុងមូស្គូជាមួយលោកខាងលិចចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២ ហើយលោក Biden បានព្រមានកាលពីឆ្នាំមុនថា ការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងណាតូ និងរុស្សីនឹងបង្កឱ្យមានសង្គ្រាមលោកលើកទី ៣៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង