Img 1426
Swift cc time

«ត្រីរាជ»១ក្បាល ទម្ងន់១១៥គីឡូក្រាម ត្រូវបានលែងចូលក្នុងទន្លេសាបវិញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កំពង់ឆ្នាំង៖ អ្នកនេសាទត្រីម្នាក់ឈ្មោះ ម៉ុត សាវឿន កាលពីថ្ងៃទី១ ធ្នូ នេសាទបានត្រីរាជ ១ក្បាល ទម្ងន់ ១១៥គីឡូក្រាម ប្រវែង២,២ម៉ែត្រ និងបានប្រលែងចូលក្នុងទន្លេសាបវិញ ក្នុងឃុំកំពង់ហ្លួងស្រុកពញាឮ ខេត្តកណ្តាល បន្ទាប់ពីនេសាទបាន។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម បានចាត់ទុកសកម្មភាពនេះ គឺជាគំរូដ៏ល្អនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការចូលរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីជិតផុតពូជនេះ ឲ្យមានវត្តមានកាន់តែច្រើនក្នុងដែនទឹកធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕

រដ្ឋបាលជលផល ក៏បានអំពាវនាវដល់ប្រជានេសាទទាំងអស់ ត្រូវចូលរួមថែរក្សានិងការពារប្រភេទត្រីដែលជិតផុតពូជ ដោយលែងចូលក្នុងដែនទឹកធម្មជាតិវិញ នៅពេលនេសាទបាន ដើម្បីថែរក្សាវត្តមានរបស់ប្រភេទត្រីទាំងនេះ៕


Khcct banner

អត្ថបទទាក់ទង