681 ezgif.com resize
Moneygramott moi1280x163px

ផ្សារទំនើបអុីអនប្តេជ្ញាលើកកម្ពស់កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រុមហ៊ុនអុីអនម៉ល ខេមបូឌា មានការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ទាក់ទងនឹងការគ្រប់គ្រងថង់ប្លាស្ទិក និងលើកកម្ពស់ការយល់ដឹង ការញែកសំណល់។

លោក Tsuboya Masayuki នាយកគ្រប់គ្រងផ្សារទំនើបអុីអនម៉លបានលើកឡើងថា “ក្រុមហ៊ុនអុីអនម៉ល ខេមបូឌា មានការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ទាក់ទងនឹងការគ្រប់គ្រងថង់ប្លាស្ទិក។ ជាមួយគ្នានោះ ក្រុមហ៊ុនអុីអន ក៏បានគាំទ្រសកម្មភាពការលើកកម្ពស់ការយល់ដឹង ការញែកសំណល់ និងគំនិតផ្តួចផ្តើមសាកល្បងការកែច្នៃប្លាស្ទិកឡើងវិញ។

លោក Tsuboya Masayuki បានអះអាងថា ក្រុមហ៊ុនអុីអន នឹងបន្តគាំទ្រដល់សកម្មភាពផ្សព្វផ្សាយដើម្បីកៀរគរប្រជាពលរដ្ឋ និងអាជីវកម្មនានាឱ្យចូលរួមពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងលើកកម្ពស់សកម្មភាពប្រកបដោយចីរភាពក្នុងការពន្លឿនសេដ្ឋកិច្ចចក្រា នៅកម្ពុជា ដើម្បីដោះស្រាយការបំពុលដោយប្លាស្ទិក៕

Khcct banner

អត្ថបទទាក់ទង