ចិន៖ លោក ស៊ីជិនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននៅព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានចុះត្រួតពិនិត្យទីក្រុងណាននីង រដ្ឋធានីនៃតំបន់ស្វយ័តក្វាងស៊ី ភាគខាងត្បូងប្រទេសចិន។ ការចុះត្រួតពិនិត្យសមិទ្ធផលផ្សេងៗក្នុងខេត្តក្វាងស៊ីនេះធ្វើឡើងបន្ទាប់ពីលោកស៊ី បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋជាផ្លូវការរយៈពេល២ថ្ងៃនៅប្រទេសវៀតណាម។
ក្នុងអំឡុងពេលត្រួតពិនិត្យ លោក ស៊ី បានទៅទស្សនាក្រុមហ៊ុន China-ASEAN Information Harbor Co., Ltd. និងសហគមន៍ Panlong នៅស្រុក Liangqing ហើយបានធ្វើការសិក្សាលើវិស័យមួយទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ការអភិវឌ្ឍន៍ និងការអនុវត្តការផ្តល់ព័ត៌មាន ការកែលម្អប្រព័ន្ធអភិបាលកិច្ចសហគមន៍ទីក្រុង និងការពង្រឹងឯកភាពជាតិសាសន៍៕