681 ezgif.com resize
Moneygramott moi1280x163px

ជប៉ុននឹងផ្តល់ជំនួយថវិកា ៣០ម៉ឺនដុល្លារ សម្រាប់គម្រោងអភិវឌ្ឍធនធានមនុស្ស និងកិច្ចការអភិរក្សនៅប្រាសាទសំបូរព្រៃគុក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន សម្រេចផ្តល់ជំនួយថ្មីជាថវិកាចំនួន ៣០ម៉ឺនដុល្លាសហរដ្ឋអាម៉េរិក សម្រាប់គម្រោងអភិវឌ្ឍធនធានមនុស្ស និងកិច្ចការអភិរក្សនៅប្រាសាទសំបូរព្រៃគុកនៅកម្ពុជា សម្រាប់ឆ្នាំ២០២៣ ដល់២០២៥។ ការប្រកាសធ្វើឡើងក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសថែរក្សា និងជួលជុល សម្រាប់តំបន់រមណីយដ្ឋានសំបូរព្រៃគុក» កាលពីថ្ងៃទី ១២ ខែធ្នូ។

លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី ១២ ខែធ្នូ បានចូលរួមពិធីសម្ពោធមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសថែរក្សា និងជួសជុល សម្រាប់តំបន់រមណីយដ្ឋានសំបូរព្រៃគុក។ មជ្ឈមណ្ឌលថ្មីនេះ គឺជាគម្រោងមួយដែលត្រូវបានចាប់ផ្តើមឡើងនៅក្នុងឆ្នាំ២០២០ ក្នុងគោលបំណងបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈកម្រិតខ្ពស់ដល់សិស្ស និងអ្នកជំនាញវ័យក្មេង។

រហូតមកដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលជប៉ុន បានចូលរួមចំណែកថវិកាប្រមាណជា ៥សែន៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក តាមរយៈគម្រោងមូលនិធិដៃគូ។ ក្នុងពិធីសម្ពោធ ឯកអគ្គរាជទូត អ៊ូអិណុ បានប្រកាសថា រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់គម្រោងជំនួយថ្មីដែលមានទឹកប្រាក់ ៣សែនដុល្លារសហរដ្ឋអាមេរិក សម្រាប់ការងារជួលជុល ក៏ដូចជាការអភិវឌ្ឍធនធានមនុស្សនៃតំបន់រមណីយដ្ឋានសំបូរព្រៃគុក៕


Khcct banner

អត្ថបទទាក់ទង