Img 1426
Swift cc time

លោក ប្រាជ្ញ ចន្ទ បន្ដជាប់ជាប្រធាន គ.ជ.ប.ខណៈលោក ជឺ ចំណាន ជាអនុប្រធាន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ការបោះឆ្នោតទុកចិត្តសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រព្រឹត្តទៅនាថ្ងៃទី១៣ ធ្នូ។ ជាលទ្ធផលនៅក្នុងការបោះឆ្នោតលោក ប្រាជ្ញ ចន្ទ បន្ដជាប់ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខណៈលោក ជឺ ចំណាន ជាប់ជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំនួន ៧រូបទៀត។

ដូចការគ្រោងទុក នៅថ្ងៃទី ១៣ ធ្នូនេះ រដ្ឋសភាកម្ពុជា បានបើកសម័យប្រជុំរបស់ខ្លួនពិនិត្យ និង សម្រេចលើរបៀបវារមួយចំនួន។ក្នុងកិច្ចប្រជុំនោះ រដ្ឋសភាបោះឆ្នោតទុកចិត្តលើសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអាណត្តិថ្មី នៃនីតិកាលទី៧ រដ្ឋសភា ចំនួន៩រូប។ នៅក្នុងនោះលោក ប្រាជ្ញ ចន្ទ បន្ដជាប់ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខណៈលោក ជឺ ចំណាន ជាប់ជាអនុប្រធាន។

ជាមួយគ្នានោះ អង្គប្រជុំរដ្ឋសភា បានបោះឆ្នោតគាំទ្រសមាជិក ចំនួន ៧រូបទៀត គឺ លោក មាន សទិ លោក ឌឹម សុវណ្ណារុំ លោក សោម សូរីដា លោក ហេង ស៊ីឡេងលោក យិច សមិទ្ធិ លោក ហ៊ែល សារ៉ាត់ និង លោក ហង្ស ពុទ្ធា។

សូមបញ្ជាក់ថា សមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីនៃនីតិកាលទី៧រដ្ឋសភានេះ ត្រូវធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវំាងជាមុនសិន មុនចូលកាន់តំណែង។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានសមត្ថកិច្ចក្នុងការធ្វើផែនការរៀបចំ និងចាត់ចែងការបោះឆ្នោតក្នុងទូទាំងប្រទេស ក្រោមបាវចនា ឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ តម្លាភាព៕


Khcct banner

អត្ថបទទាក់ទង