681 ezgif.com resize
Moneygramott moi1280x163px

កងទ័ពមួកខៀវកម្ពុជា៧៣នាក់ធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ កងកម្លាំងមួកខៀវកម្ពុជាចំនួន ៧៣នាក់ នាថ្ងៃទី១៣ ធ្នូ បានធ្វើមាតុភូមិនិវត្តន៍ដល់កម្ពុជា ក្រោយបំពេញបេសកកម្មជោគជ័យ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ប្រកបដោយប្រសិទ្ធភាព និងលទ្ធផលជាទីមោទនភាពជូនជាតិ។

កងកម្លាំងដែលធ្វើមាតុភូមិនិវត្តន៍នាពេលនេះជាកងទី១១ ដែលបានបំពេញបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង មានចំនួនសរុប៧៣នាក់ ក្នុងនោះមាននារី ៣៣នាក់។ នេះជាកងដែលមាននារីច្រើនជាងគេបង្អស់ ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនការចូលរួមរបស់នារីក្នុងតំបន់បេសកកម្ម។

កម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិក្នុងចំណោម ៦៣ប្រទេស បរិច្ចាគកងកម្លាំង នាខែមេសា ឆ្នាំ២០១២។ កងកម្លាំងមួកខៀវកម្ពុជា បានពង្រាយកម្លាំង និងបោះទីតាំងឈរជើងនៅ ៧គោលដៅ ក្នុង៦រដ្ឋ ដែលជាកងផ្តល់ការការពារដល់ជនស៊ីវិល ធ្វើការល្បាតថ្មើរជើងនិងតាមរថយន្តរយៈពេលខ្លី មធ្យម និងវែង ធ្វើការស៊ើបអង្កេតលើគ្រោះថ្នាក់ចរាចរណ៍ បទឧក្រិដ្ឋ និងអំពើហិង្សានានា៕


Khcct banner

អត្ថបទទាក់ទង