ចិន៖ សារមន្ទីរសៀងហៃ បានសហការជាមួយវិទ្យាស្ថាន Giovanni Treccaniសម្រាប់ការបោះពុម្ភផ្សព្វផ្សាយនូវស្នាដៃគំនូរ ប្រវត្តិសាស្ត្រ ដែលបានបើកការតាំងពិពណ៌សិល្បៈកំពូលនៅទីក្រុងសៀងហៃដោយចាប់ផ្តើមកាលពីថ្ងៃអាទិត្យ។
អគារវត្ថុបុរាណ Renaissance និងគំនូរចិន ត្រូវបានដាក់បង្ហាញក្នុងការតាំងពិព័រណ៍នេះ ហើយជាការប្រមូលផ្តុំនូវវត្ថុបុរាណសិល្បៈជាច្រើនប្រភេទ ចំនួន ១៨ មកពីភាគីអ៊ីតាលី រួមជាមួយនឹងគំនូរចិនបុរាណចំនួន ១៨គំនូរ ដែលយកពីសារមន្ទីរសៀងហៃ។ រូបគំនូរក៏មានលក្ខណៈពិសេស ដែលមានតម្លៃបំផុតហើយគំនូរនេះត្រូវបានគូរដោយវិចិត្រករអ៊ីតាលីដ៏ល្បីគឺ Da Vinci។
ការតាំងពិពណ៌នេះ ជាផ្នែកមួយនៃកិច្ចសន្ទនាសិល្បៈជាមួយក្រុមហ៊ុន Renaissance ដោយមានគំនូរប្រវត្តិសាស្រ្តបុរាណចិនជាច្រើនប្រភេទសុទ្ធសឹងបង្ហាញអំពី វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ពលរដ្ឋចិនមានរយៈកាលជាច្រើនឆ្នាំត្រូវបានយកទៅដាក់តាំងនៅសារមន្ទីរសៀងហៃ៕