681 ezgif.com resize
Moneygramott moi1280x163px

កម្ពុជាបញ្ជាក់នូវការប្ដេជ្ញាចិត្តសហការគ្រប់ភាគីពាក់ព័ន្ធក្នុងការលើកកម្ពស់សិទ្ធិមនុស្ស

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងការបរទេស បានថ្លែងសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្តខ្ជាប់ខ្ជួនរបស់កម្ពុជា ចំពោះការលើកកម្ពស់សិទ្ធិមនុស្ស ដែលត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការឯកភាពរបស់រាជរដ្ឋភិបាលកម្ពុជានាពេលថ្មីៗនេះ ក្នុងការបន្តសុពលភាពនៃអាណត្តិរបស់អ្នករាយការណ៍ពិសេស សម្រាប់រយៈពេលពីរឆ្នាំទៀត។ លោករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីជូនអ្នករាយការណ៍ ពិសេស នូវការបន្តកិច្ចសហការរបស់កម្ពុជា ជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងការលើកកម្ពស់សិទ្ធិមនុស្ស។

លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា នៅថ្ងៃទូ០៨ធ្នូ បានជួបពិភាក្សាប្រកបដោយមិត្តភាពជាមួយ លោកសាស្ដ្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសទទួលបន្ទុក ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងឱកាសដែលលោកសាស្ត្រាចារ្យអញ្ជើញមកបំពេញទស្សនកិច្ច ការងារដោយផ្ទាល់ជាលើកទីពីរ នៅព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងជម្រាបជូននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលថ្មី ដែលផ្ដោតលើប្រជាពលរដ្ឋ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវវឌ្ឍនភាពសំខាន់ៗក្នុងវិស័យសុខាភិបាល ការបណ្តុះ បណ្តាលវិជ្ជាជីវៈ សុខមាលភាព ការងារ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចការពារ បរិស្ថាន។ អ្នករាយការណ៍ពិសេសបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនិងវឌ្ឍនភាពរបស់ រាជរដ្ឋាភិបាល ដោយបានទទួលស្គាល់នូវជោគជ័យនៃការផ្ដល់វ៉ាក់សាំងកូវីដ១៩ គោលនយោបាយ គាំពារសង្គម សេចក្តីព្រាងច្បាប់ស្ដីពីកិច្ចគាំពារកុមារ ការត្រួតពិនិត្យជាសកលតាមកាលកំណត់ (Universal Periodic Review) និងទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងវប្បធម៌ដទៃទៀត។

ភាគីទាំងពីរបានពិភាក្សាអំពីនីតិវិធីនៃការវាយតម្លៃ និងការរៀបចំរបាយការណ៍ ដោយផ្តោត សារៈសំខាន់លើការពិនិត្យផ្ទៀងផ្ទាត់ដោយហ្មត់ចត់នូវព័ត៌មានដែលទទួលបាន លោក សុខ ចិន្តាសោភា បានបញ្ជាក់ជាថ្មីថា វិធីសាស្ត្ររបស់កម្ពុជាចំពោះសិទ្ធិមនុស្ស គឺ ផ្អែកលើគោលការណ៍នៃការគោរព ការមិនធ្វើនយោបាយតូបនីយកម្ម ការមិនជ្រើសរើសតែមួយជ្រុង ការពឹងផ្អែកលើព័ត៌មានដែលត្រូវបានពិនិត្យផ្ទៀងផ្ទាត់ត្រឹមត្រូវ និងកិច្ចសន្ទនាពិតប្រាកដ។ លោកក៏បានថ្លែងសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការយល់ដឹងអំពីកាលៈទេសៈពិសេស របស់ប្រទេស រួមទាំងវប្បធម៌ ផងដែរ៕

Khcct banner

អត្ថបទទាក់ទង