681 ezgif.com resize
Moneygramott moi1280x163px

អាជ្ញាធរមីន ទទួលពានរង្វាន់ភាពជាអ្នកដឹកនាំគំរូក្នុងវិស័យសកម្មភាពមីនពីអង្គការស្មារតីនៃអ្នកកីឡា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អាជ្ញាធរមីន ទទួលពានរង្វាន់ភាពជាអ្នកដឹកនាំគំរូក្នុងវិស័យសកម្មភាពមីនពីអង្គការស្មារតីនៃអ្នកកីឡា (Spirit of Soccer_SOS)។ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា “ពានរង្វាន់នេះ គឺជាពានរង្វាន់កើតចេញពីនយោបាយ ឈ្នះ ឈ្នះ របស់សម្តេច ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាព និងស្ថិរភាពជូនប្រទេសជាតិ សម្រាប់ធ្វើជាមូលដ្ឋានគ្រឹះនៃសកម្មភាពមីន និងការអភិវឌ្ឍ។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា សមិទ្ធផលរយៈពេលជាង ៣០ឆ្នាំ នៃសកម្មភាពមីន គឹបានមកពីការរួមចំណែកគាំទ្រឥតឈប់ឈររបស់ដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ និងភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងនោះរួមទាំងអង្គការ SOS ដែលបានចូលរួមមកបំពេញការងារនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០៦ ក្នុងកម្មវិធីបាល់ទាត់ និងការអប់រំយល់ដឹងអំពីមីនដល់កុមារកម្ពុជា និងសហគមន៍រងផលប៉ះពាល់ ក្នុងការបង្ការទប់ស្កាត់ការរងរបួស ការស្លាប់ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននិងសហគមន៍ ដើម្បីបង្កើនសកម្មភាពសង្គម និងសេដ្ឋកិច្ច ឡើងវិញ។

ចាប់តាំងពីឆ្នាំ ១៩៩៦ អង្គការ SOS បាននិងកំពុងផ្តល់ការអប់រំអំពីហានិភ័យនៃកិច្ចសង្គ្រោះជីវិតដល់កុមារ និងសហគមន៍នៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម ឬក្រោយសង្រ្គាម នៅក្នុងប្រទេសជាង ១០ ជុំវិញពិភពលោក ដោយបានអប់រំដោយផ្ទាល់ដល់កុមារជាង ១ លាននាក់ និងបានបណ្តុះបណ្តាលវិជ្ជាជីវៈដល់គ្រូបង្វឹកបាល់ទាត់ជាង ២.០០០ នាក់។

គួរបញ្ជាក់ថា អង្គការ SOS បានចាប់ផ្តើមបំពេញការងាររបស់ខ្លួននៅប្រទេសកម្ពុជា ក្នុងកម្មវិធីបាល់ទាត់ និងអប់រំការយល់ដឹងអំពីមីន ចាប់តាំងពីឆ្នាំ ២០០៦ ហើយបានបណ្តុះបណ្តាលគ្រូបង្វឹកបាល់ទាត់ចំនួន ១៦៧ នាក់ ក្នុងកម្រិតទទួលស្គាល់ជាអន្តរជាតិ និងបានជួយសង្រ្គោះជីវិតកុមារជាង ៥០០.០០០ នាក់ រួមទាំងសហគមន៍រងផលប៉ះពាល់ ផងដែរ៕

Khcct banner

អត្ថបទទាក់ទង