681 ezgif.com resize
Swift cc time

និស្សិតកម្ពុជា ៥រូប ជាប់ទៅបន្តការសិក្សាសាលាវិស្វកម្មល្បីៗនៅបារាំង

យុវជន
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ និស្សិតឆ្នើម ៥រូប ទទួលបានជ័យលាភី នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានប្រឡងជាប់ស្ថាពរ នៃការប្រឡង IP Paris និងត្រូវបានជ្រើសរើសចូលរៀន នៅសាលាវិស្វកម្មល្បីៗ (Grande Ecole) របស់ប្រទេសបារាំង។

និស្សិតឆ្នើមទាំង ៥រូប បានប្រឡងជាប់ជាស្ថាពរ ដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ប្រឡងជាប់ស្ថាពរ នៃការប្រឡង IP Paris ត្រូវបានជ្រើសរើសចូលរៀន នៅសាលាវិស្វកម្មល្បីៗ (Grande Ecole) នៅប្រទេសបារាំង។ និស្សិតទាំង ៥រូប រួមមាន កញ្ញា ចូវ យូអ៊ី ជានិស្សិតឆ្នាំទី៣ ជំនាញ វិទ្យាសាស្ត្រទិន្នន័យ (Data Science) ក្នុងដេប៉ាតឺម៉ង់គណិតវិទ្យាអនុវត្ត និងស្ថិតិ បានប្រឡងជាប់នៅសាលា Ecole Polytechnique, លោក សេន សុវឌ្ឍនា ជានិស្សិតឆ្នាំទី៣ ដេប៉ាតឺម៉ង់សំណង់ស៊ីវិល បានប្រឡងជាប់នៅសាលា Ecole Polytechnique, កញ្ញា ឃុន ស៊ីវលុយ ជានិស្សិតឆ្នាំទី៣ ជំនាញ ស្ថាបត្យកម្ម ក្នុងដេប៉ាតឺម៉ង់ស្ថាបត្យកម្ម បានប្រឡងជាប់នៅសាលា Ecole Polytechnique, លោក បាន ប៊ុនរ៉ុង ជានិស្សិតឆ្នាំទី៣ ជំនាញ វិទ្យាសាស្ត្រទិន្នន័យ (Data Science) ក្នុងដេប៉ាតឺម៉ង់គណិតវិទ្យាអនុវត្ត និងស្ថិតិ បានប្រឡងជាប់នៅសាលា ENSAE និងកញ្ញា ស្រ៊ឹម សុគន្ធី ជានិស្សិតឆ្នាំទី៣ ជំនាញ វិទ្យាសាស្ត្រទិន្នន័យ (Data Science) ក្នុងដេប៉ាតឺម៉ង់គណិតវិទ្យាអនុវត្ត និងស្ថិតិ បានប្រឡងជាប់នៅសាលា Télécom Paris ៕

Khcct banner

អត្ថបទទាក់ទង