.png?1702275801)
ចិន៖ ព្រះនាង នរោត្តម ជេនណា កាលពីថ្ងៃទី៦ តុលា ឆ្នាំ២០២៣ បានចូលរួមក្នុងកម្មវិធី «ភាពស្រស់ស្អាតនៃការចុះសម្រុងគ្នា» របស់ប៉ុស្តិ៍ទូរទស្សន៍ CCTV1 ដែលជាទូរទស្សន៍ដ៏ល្បីរបស់ប្រទេស។ក្នុងកម្មវិធីដ៏ធំនោះ ព្រះនាងតំណាងឱ្យមាតុភូមិកម្ពុជាទាំងមូល បានរៀបចំក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ និងបកស្រាយចម្រៀងខ្មែរ «មាគ៌ាអង្គរ» ផ្សព្វផ្សាយដល់មហាជនអមជាមួយការគាំទ្រជាច្រើន។
នៅកម្មវិធីភាពស្រស់ស្អាតនៃការចុះសម្រុងគ្នា ព្រះនាង នរោត្តម ជេនណា ក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ បានបកស្រាយចម្រៀងខ្មែរ «មាគ៌ាអង្គរ» និង មានការរាំរបាំដ៏ពិសេសអស្ចារ្យពីសាលារបាំនរោត្តមបុប្ផាទេវី ក្រោមព្រះកិច្ចដឹកនាំរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសូ។ ហើយជាមួយគ្នានោះ ព្រះនាង ក៏បានបកស្រាយបទចម្រៀងជាភាសាចិន ជាមួយកុមារជនជាតិចិន ដែលមានចំណងថា «ផឹកទឹកទន្លេប្រភពតែមួយ» ផងដែរ។
.png?1702275815)
ព្រះនាង នរោត្តម ជេនណា បានបង្ហាញមហាជនពី ក្បាច់រាំរបាំបុរាណ និងបានប្រាប់ពីអត្ថន័យនៃក្បាច់ទាំងនោះនិង ជាពិសេស ពិធីករ-ពិធីការនី បានពោលសរសើរពីសមត្ថភាពនរោត្តមចេនណា ដែលនៅវ័យក្មេង អាចមានសមត្ថភាពច្រៀង និងរាំរបាំបុរាណខ្មែរបានយ៉ាងល្អ។
សូមបញ្ជាក់ថា កម្មវិធី «ភាពស្រស់ស្អាតនៃការចុះសម្រុងគ្នា» ជាកម្មវិធីទូរទស្សន៍ដ៏ធំដែលផ្តោតលើការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ ដើម្បីបង្ហាញពីភាពទាក់ទាញនៃវប្បធម៌ចម្រុះ និងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌របស់ពួកគេ៕
.png?1702275826)
.png?1702275826)