Img 1426
Swift cc time

ស្នងការខេត្ដកំពតផ្អាកតួនាទី មន្ត្រីនគរបាលជាតិចំនួន ២រូប បណ្ដោះអាសន្ន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ខេត្តកំពត៖ ស្នងការនគរបាលខេត្ដកំពត នាថ្ងៃទី ៨ ធ្នូ បានចេញសេចក្ដីប្រកាសអំពីការផ្អាកតួនាទី ភារកិច្ចបណ្ដោះអាសន្ន នាយនគរបាលជាតិចំនួន ២រូប មានលោក សែម សីហា អធិការរងទទួលបន្ទុកផែនការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកជុំគិរី និងលោក គង់ កប នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រែចែង នៃអធិការដ្ឋាននគរបាលស្រុកជុំគិរី។

យោងតាមអគ្គស្នងការជាតិ បានចេញសេចក្ដីសម្រេចផ្អាកតួនាទី ភារកិច្ចបណ្ដោះអាសន្ន នាយនគរបាលជាតិចំនួន ២រូប លោក សែម សីហា អធិការរងទទួលបន្ទុកផែនការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកជុំគិរី និងលោក គង់ កប នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រែចែង នៃអធិការដ្ឋាននគរបាលស្រុកជុំគិរី។

ការសម្រេចដូច្នេះ ធ្វើឡើងបន្ទាប់ពីមានការចុះធ្វើអធិការកិច្ចបានរកឃើញថា លោកមេប៉ុស្ត៍និងលោកអធិការរងទទួលផែនគ្រឿងញៀន បានធ្វើខុសនិងវិន័យ០០៦ របស់កងកម្លាំងនគរបាលជាតិ។ ស្នងការដ្ឋាននគរបាលខេត្តកំពត សំរេចផ្អាកការងារជាបណ្តោះអាសន្នចំពោះលោក គង់ កប នាយប៉ុស្ត៍រដ្ឋបាលឃុំស្រែចែង និងលោក សែម សីហា អធិការរងទទួលគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកជុំគីរី ចាប់ពីថ្ងៃនេះតទៅ។

គួរបញ្ជាក់ថា ក្រោយផ្អាកការងារ ភារកិច្ចលោក សែម សីហា និងលោក គង់ កប ត្រូវមកបង្ហាញមុខជាប្រចាំនូវរាល់ម៉ោងការងារ នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្ដកំពត៕


Khcct banner

អត្ថបទទាក់ទង