Cctimesw1140xh150cm copy

ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥-១៦ ធ្នូ នៅសាលាតិចណូ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ ត្រូវបានបង្កើតឡើងក្នុងគោលបំណងក្នុងការចូលរួមចំណែកក្នុងការតម្រង់ទិសយុវជនដែលទើបបញ្ចប់ការសិក្សានៅវិទ្យាល័យក្នុងការសម្រេចចិត្តជ្រើសរើសជំនាញ និងសាលាណាមួយដែលសមស្របជាមួយនឹងសមត្ថភាពនិងតម្រូវការទីផ្សារ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ១៦ ធ្នូ ២០២៣ នៅសាលាតិចណូ។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុករបស់ sala.co 

បើតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ Sala.co បានឱ្យដឹងថាកម្មវិធីពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យនេះត្រូវបានទទួលការគាំទ្រពីក្រសួងអប់រំ រួមទាំងធ្លាប់បានធ្វើឡើងម្តងរួចមកហើយកាលពីដើមឆ្នាំ២០២៣កន្លងផុតទៅនេះ។ នាចុងឆ្នាំនេះ កម្មវិធីនេះប្រព្រឹត្តឡើងជាលើកទី២ក្នុងគោលបំណងជួយសម្របសម្រួលសិស្សានុសិស្សដែលទើបប្រឡងបាក់ឌុបចប់រួចរាល់ដើម្បីមានកន្លែងមួយដែលប្រមូលផ្តុំដោយការចែករំលែកនិងការប្រឹក្សាដែលនាំឱ្យគេអាចឈានទៅរកការសម្រេចចិត្តដែលត្រឹមត្រូវ។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុករបស់ sala.co 

បើតាម Sala.co បានឱ្យដឹងបន្តទៀតថា កម្មវីធីនេះនឹងមានការចែករំលែកពីវាគ្មិនដែលមានបទពិសោធន៍ពាក់ព័ន្ធនឹងការសិក្សានៅសាកលវិទ្យាល័យ ការសម្រេចចិត្តក្នុងការធ្វើការកំឡុងពេលសិក្សានៅសាកលវិទ្យាល័យ និងពេលរៀនចប់ ដែលមានវាគ្មិនដ៏មានទេពកោសល្យដូចជាអ្នកគ្រូ គឹម ស៊ីដដាវីស ជាសាស្រ្តាចារ្យបង្រៀននៅសាកលវិទ្យាល័យ, ឡុង សុគន្ធលីហ្សា ដែលជានិស្សិតនិងជាអ្នកផលិតមាតិកាអប់រំ, លោក ពុំ ម៉េងគាន់ ដែលជាបុគ្គលិកអង្គការមួយរូបផ្តោតលើការអប់រំ រួមទាំង លោក ហៀក ណារ៉ាត់ ដែលជាគ្រូបង្រៀនភាសាអង់គ្លេសនៅសាលាឯកជនមួយ។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុករបស់ sala.co 

ក្រៅពីការចែករំលែក កម្មវីធីក៏មានជាសកម្មភាពផ្សេងៗដូចជា ការធ្វើបទបង្ហាញពីសាកលវិទ្យាល័យផ្សេងៗនៅក្នុងរាជធានីភ្នំពេញដែលនឹងឡើងធ្វើបទបង្ហាញពីសាកលវិទ្យាល័យនិងជំនាញដែលមាននៅសាកលវិទ្យាល័យនីមួយៗដែលអាចធ្វើឱ្យសិស្សអាចមានព័ត៌មានបន្ថែមពាក់ព័ន្ធនឹងព័ត៌មានទាំងនេះ។ បន្ថែមពីនេះក៏មានជាកម្មវិធីកម្សាន្តឡើងបង្ហាញសមត្ថភាពពីនិស្សិតដែលមានសមត្ថភាពច្រៀង រាំ និងសម្តែងផងដែរ។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុករបស់ sala.co 

កម្មវីធីនឹងប្រព្រឹត្តទៅពីម៉ោង ៨ ដល់ ៥ ល្ងាច នៅថ្ងៃទី១៥ និង ១៦ ធ្នូ ដែលនឹងមានការចូលរួមដោយសេរីមិនមានការបង់ប្រាក់អ្វីឡើយ។ គ្រប់វ័យអាចចូលរួមកម្មវិធីនេះបាន មិនថាជាសិស្សកំពុងសិក្សានៅវិទ្យាល័យ និស្សិត ឬ ជាអ្នកធ្វើការនោះឡើយ។

នៅពេលដែលចូលរួមកម្មវិធី សិស្សានុសិស្សក៏អាចទទួលបានជាកាដូផ្សេងៗពីខាងក្រុមការងារ Sala.co និងមានឱកាសអាចសួរព័ត៌មាននៅស្តង់សាកលវិទ្យាល័យប្រមាណ ២០ សាកលវិទ្យាល័យផងដែរ។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុករបស់ sala.co 

ដើម្បីអាចចុះឈ្មោះចូលរួមកម្មវិធីនេះ សិស្សានុសិស្សអាចធ្វើការទាញយកកម្មវិធីទូរស័ព្ទដៃ Sala.co ពី Playstore ឬ Appstore បន្ទាប់មកចុចលើផ្ទាំងជូនដំណឹងពីកម្មវិធី និងបំពេញព័ត៌មានផ្ទាល់ខ្លួនជាការស្រេច ដែលថែមទាំងអាចទទួលបានកាហ្វេហ្វ្រីនៅថ្ងៃកម្មវីធីផងដែរដោយគ្រាន់តែបង្ហាញក្រុមការងារនៅទីតាំងចុះឈ្មោះថាបានចុះឈ្មោះតាមកម្មវិធីទូរស័ព្ទដៃរួចរាល់។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុករបស់ sala.co 

គួរបញ្ជាក់ផងដែរ Sala.co ជាធុរកិច្ចថ្មី ( Startup) ដែលផ្តោតលើការអប់រំ និងបច្ចេកវិទ្យា ដែលផ្តល់ជាការប្រឹក្សាជាមួយនឹងសិស្សដែលទើបបញ្ចប់ការសិក្សាដោយមិនមានការគិតថ្លៃក្នុងការរួមចំណែកក្នុងវិស័យអប់រំឈានទៅរកការអភិវឌ្ឍបន្ថែមទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង