Cctimesw1140xh150cm copy

ទឹកជំនន់បាន«ផ្តាច់ជីវិត»ពលរដ្ឋតង់ហ្សានី៦៩នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

តង់ហ្សានី៖ អាជ្ញាធរនៃប្រទេសតង់ហ្សានីបាននិយាយថាចំនួនអ្នកស្លាប់បានកើនឡើងដល់ ៦៩ នាក់នៅក្នុងគ្រោះទឹកជំនន់ និងការរអិលបាក់ដីនៅភាគខាងជើងនៃប្រទេសតង់ហ្សានីនាពេលថ្មីៗនេះ ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពចំនួន ៤ នាក់ពីលំហូរភក់ដែលបណ្តាលមកពីការបាក់ដីកាលពីថ្ងៃពុធ។ ព័ត៌មាននេះត្រូវបានចេញផ្សាយដោយលោក Mobhare Matinyi ដែលជាអ្នកនាំពាក្យរដ្ឋាភិបាល និងជានាយកសេវាព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានមួយដែលបានធ្វើឡើងនៅទីក្រុង Katesh ក្បែរកន្លែងគ្រោះមហន្តរាយធម្មជាតិដ៏សាហាវកាលពីថ្ងៃពុធ។

លោក Matinyi បាននិយាយថាអ្នកស្លាប់ចំនួន ៦៨ នាក់ត្រូវបានកំណត់អត្តសញ្ញាណដោយសាច់ញាតិរបស់ពួកគេ។ គិតត្រឹមរសៀលថ្ងៃពុធនេះ មានតែអ្នករបួស ៤៥នាក់ប៉ុណ្ណោះក្នុងចំណោមអ្នករបួស ១១៧នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយជនរងគ្រោះគ្មានផ្ទះសម្បែងចំនួន ២៩៥ នាក់ត្រូវបានផ្តល់ជម្រកបណ្តោះអាសន្ននៅក្នុងសាលារដ្ឋ។

ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ម្នាក់បានអះអាងថាទឹកជំនន់បានបោកបក និងបំផ្លិចបំផ្លាញផ្ទះសម្បែងទ្រព្យសម្បត្តិរបស់ពួកគេអស់ជាច្រើនខ្នង ហើយសាច់ញាតិរបស់ពួកគេមួយចំនួនធំបានបែកបាក់គ្នា ដោយមានមួយចំនួនទៀតបានបាត់បង់ជីវិតយ៉ាងគួរឲ្យតក់ស្លុតជាទីបំផុត។ ជនរងគ្រោះរូបនេះក៏បានអំពាវនាវឲ្យរដ្ឋាភិបាលជួយផ្តល់ជំនួយបន្ថែមទៀតដល់ពលរដ្ឋដែលកំពុងតែប្រឈមជាមួយនិងហានិភ័យ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង