ភ្នំពេញ៖ នាយកដ្ឋានអក្សរសម្ងាត់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី៧ ធ្នូ បានរៀបចំពិធីប្រគល់-ទទួល គ្រឿងបរិក្ខារបច្ចេកទេសអក្សរសម្ងាត់ សម្រាប់ឆ្នាំ២០២៣ រវាង លោក ស៊ា មុយឡុង ប្រធាននាយកដ្ឋានអក្សរសម្ងាត់ និងគណៈអក្សរសម្ងាត់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីស្តីការក្រសួងមហាផ្ទៃ ។
លោក ឆាយ គីមខឿន អគ្គស្នងការរងនគរបាលជាតិ បានគូសបញ្ជាក់ថា ការផ្តល់នូវសម្ភារបច្ចេកទេសនៅពេលនេះ គឺពិតជាតម្រូវការចាំបាច់ដើម្បីបម្រើឲ្យការងារ សន្តិសុខ សុវត្ថិភាព ជាពិសេសជំនាញអក្សរសម្ងាត់ ដើម្បីរក្សាសន្តិសុខ និងការសម្ងាត់របស់ជាតិ។ ជាមួយគ្នានោះ ឆាយ គីមខឿន សង្ឃឹមថា រៀតណាម នឹងបន្តផ្តល់ជូននូវសម្ភារៈនេះ និងបណ្តុះបណ្តាលកសាងសមត្ថភាពដល់នគរបាលជាតិកម្ពុជាផងដែរ៕។
លោក ឆាយ គីមខឿន បានឱ្យដឹងថា ឈរលើកិច្ចសហប្រតិបត្តិការល្អកន្លងមក គណៈអក្សរសម្ងាត់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា គឺពិតជាទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ៕