Cc time web banner 054637

រុស្សីនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០២៤

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

មូស្គូ៖ សភាជាន់ខ្ពស់របស់រុស្សីបានបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍នេះដើម្បីកំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតប្រធានាធិបតីរុស្សីសម្រាប់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៤។ការសម្រេចនេះត្រូវបានអនុម័តជាឯកច្ឆ័ន្ទដោយសំឡេង ១៦២ ក្នុងក្រុមប្រឹក្សាសហព័ន្ធ។

លោកស្រី Valentina Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធបាននិយាយថា "ជាមួយនឹងការសម្រេចចិត្តនេះ យើងកំពុងចាប់ផ្តើមយុទ្ធនាការបោះឆ្នោតប្រកបដោយប្រសិទ្ធភាព"។លោកស្រីបានបន្ថែមថាជាលើកដំបូងដែលអ្នកស្រុកនៃតំបន់ Donetsk, Luhansk, Zaporizhzhya និង Kherson នៃប្រទេសអ៊ុយក្រែនដែលបញ្ចូលដោយរុស្ស៊ីក៏នឹងចូលរួមក្នុងការបោះឆ្នោតនេះផងដែរ។

សម្រាប់លោកស្រី Matviyenko "តាមរយៈការជ្រើសរើសប្រមុខរដ្ឋរួមគ្នា យើងចែករំលែកយ៉ាងពេញលេញនូវទំនួលខុសត្រូវរួម និងជោគវាសនារួមនៃមាតុភូមិរបស់យើង" ។ យ៉ាងណាមិញលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន មិនទាន់បានប្រកាសជាផ្លូវការអំពីការសម្រេចចិត្តរបស់លោកក្នុងការឈរឈ្មោះសម្រាប់អាណត្តិប្រធានាធិបតីថ្មីរយៈពេលប្រាំមួយឆ្នាំខាងមុខរឺយ៉ាងណានោះទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង