ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ៦ ធ្នូ បានចេញសេចក្ដីជូនដំណឹង អំពីការបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទលើកំណាត់មហាវិថីព្រះនរោត្តម ចាប់ពីស្តុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់ និងបរិវេណជុំវិញប្រារព្ធ ពីធីមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅវិមាន ៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
យោងតាមរដ្ឋបាលរាជធានីភ្នំពេញ បានសេចក្ដីជូនដំណឹង អំពីការបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទលើកំណាត់មហាវិថីព្រះនរោត្តម ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីម៉ោង ៥និង០០នាទីព្រឹករហូតដល់ចប់កម្មវិធីនៃថ្ងៃនីមួយៗ។ ការប្រកាសនេះ ធ្វើឡើងដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលនឹងអញ្ជើញជាអធិបតី ក្នុងពីធីខាងលើនេះ ដែលរៀបចំឡើងដោយ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។ លើសពីនេះ ដើម្បីបញ្ចៀសការកកស្ទះចរាចរផងដែរ៕