ហ្វីលីពីន៖ មន្ត្រីប៉ូលីសហ្វីលីពីនបានកោះហៅជនសង្ស័យជនជាតិហ្វីលីពីនពីរនាក់ដែលជាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដែលជាប់ពាក់ព័ន្ធទៅនឹងការបំផ្ទុះគ្រាប់បែកដ៏ឃោឃៅនៅកន្លែងហាត់ប្រាណទៅលើក្រុមកាតូលិក នៅភាគខាងត្បូងប្រទេស។
ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនោះមានមនុស្ស ៤ នាក់ត្រូវបានសម្លាប់ និង ៥០ នាក់បានរងរបួសនៅក្នុងការវាយប្រហារ កាលពីថ្ងៃអាទិត្យ នៅពេលដែលអ្នកគោរពបូជាបានប្រមូលផ្តុំគ្នា នៅទីក្រុង Marawi ដែលជាទីក្រុងមូស្លីមដ៏ធំបំផុតរបស់ហ្វីលីពីន។ លោក Allan Nobleza នាយកប្រចាំតំបន់ បានអះអាងថា មានប៉ូលីសម្នាក់បានឃើញជនសង្ស័យមានឈ្មោះថា Mimbesa និងលោក Membisa បានពាក់របាំងមុខនៅពេលពួកគេចូលកន្លែងហាត់ប្រាណមុនថ្ងៃអាទិត្យ ហើយត្រូវបានគេឃើញធ្វើសកម្មភាពគួរឱ្យសង្ស័យ បច្ចុប្បន្ននេះជនសង្ស័យទាំងពីរនាក់កំពុងតែត្រូវបានប៉ូលីសហ្វីលីពីនបើការស៊ើនអង្កេត៕