នេប៉ាល់៖ ប៉ូលីសនៅក្នុងប្រទេសនេប៉ាល់បានឃាត់ខ្លួនមនុស្សចំនួន ១០ នាក់ ដោយពួកគេបានចោទប្រកាន់ពីការបញ្ជូនយុវជននេប៉ាល់ទៅធ្វើសង្រ្គាមជាមួយអ៊ុយក្រែនជាថ្នូរក្នុងការប្តូរយកលុយជាច្រើន ។ ប្រទេសនេប៉ាល់បានស្នើឱ្យទីក្រុងមូស្គូ កុំឲ្យជ្រើសរើសពលរដ្ឋរបស់ខ្លួនចូលក្នុងជួរកងទ័ពរុស្ស៊ី ហើយត្រូវបញ្ជូនទាហាននេប៉ាល់ក្នុងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនត្រឡប់ទៅប្រទេសនេប៉ាល់វិញ បន្ទាប់ពីពលរដ្ឋរបស់ខ្លួនចំនួន ៦ នាក់ដែលបម្រើការក្នុងជួរកងទ័ពរុស្ស៊ីត្រូវបានសម្លាប់។
លោក Bhupendra Khatri មន្ត្រីប៉ូលិសក្នុងតំបន់ កាតាម៉ាន់ឌូ បាននិយាយថា មនុស្ស ១០នាក់ ត្រូវបានប៉ូលិសចាប់ឃុំខ្លួនក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក ដោយសារការទទួលសំណូកប្រាក់ដោយខុសច្បាប់ម្នាក់ៗរហូតដល់ ៩,០០០ ដុល្លារអាម៉េរិក ដើម្បីបញ្ជូនពួកគេទៅប្រទេសរុស្សីតាមរយៈភ្នាក់ងារទេសចរណ៍បន្ទាប់មកពួកគេត្រូវបានគេជ្រើសរើសចូលទៅក្នុងកងទ័ពរុស្ស៊ី។ ប្រទេសនេប៉ាល់ បានស្នើសុំឱ្យរុស្សី ផ្តល់សំណងដល់គ្រួសាររបស់ពលរដ្ឋនេប៉ាល់ដែលត្រូវបានសម្លាប់៕