Cc times  web banner kh

កម្ពុជា-ចិន ចុះអនុស្សរណៈយោគយល់ ស្ដីពី«ការគ្រប់គ្រងគ្រោះអាសន្ន និងការអភិវឌ្ឍភាពធន់ទីក្រុង»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ចិន៖ ដោយមានការសម្របសម្រួលពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃទី៤ ធ្នូ ខេត្តព្រះសីហនុ និងខេត្តកែប បានចុះអនុស្សរណៈយោគយល់រវាងតំបន់ស្វ័យតក្វាងស៊ី នៃប្រទេសចិន ស្ដីពី «ការពង្រឹងភាពជាដៃគូពីទីក្រុងមួយទៅទីក្រុងសម្រាប់ការគ្រប់គ្រងគ្រោះអាសន្ន និងការអភិវឌ្ឍភាពធន់ទីក្រុង» នៅទីក្រុងណាននីង ប្រទេសចិន។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះហន្តរាយ បានដឹកនាំគណៈប្រតិភូ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តចំនួន៤ រួមមាន ខេត្តព្រះស៊ីហនុ កែប កំពត និងខេត្តត្បូងឃ្មុំ ចូលរួមក្នុងវេទិកាអាស៊ាន ចិន ស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់សុវត្ថិភាពការងារ ដែលរៀបចំឡើងចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២៣ នៅទីក្រុងណាននីង នៃសាធារណៈរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនោះ ដោយមានការសម្របសម្រួលពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏មានការចុះអនុស្សរណៈយោគយល់រវាងទីក្រុងណាននីង តំបន់ស្វ័យតក្វាងស៊ី ជាមួយខេត្តព្រះសីហនុ និងក្រុងប៉ីហៃ តំបន់ស្វ័យតក្វាងស៊ី ជាមួយខេត្តកែប ស្ដីពី «ការពង្រឹងភាពជាដៃគូពីទីក្រុងមួយទៅទីក្រុងសម្រាប់ការគ្រប់គ្រងគ្រោះអាសន្ន និងការអភិវឌ្ឍភាពធន់ទីក្រុង»។ ការចុះហត្ថលេខានេះ ធ្វើឡើងដោយប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តព្រះស៊ីហនុ និងខេត្តកែប។

គួរបញ្ជាក់ថា អនុស្សរណៈយោគយល់នេះ ធ្វើឡើងដើម្បីរួមបញ្ចូលកិច្ចសហការក្នុងវិស័យគ្រប់គ្រងគ្រាអាសន្ន និងការអភិវឌ្ឍភាពធន់ទីក្រុង ដោយផ្តោតលើការចែករំលែក និងផ្លាស់ប្តូរចំណេះដឹង នវានុវត្តន៍បច្ចេកវិទ្យា សមត្ថភាព និងធនធាន។ បន្ថែមពីនេះបន្ទាប់ពីសិក្ខាសាលាភាពជាដៃគូ «ទីក្រុងនិងទីក្រុង» ភាគីនានាបានបង្កើតក្រុមការងារ ដើម្បីធ្វើកិច្ចការលម្អិតបន្ថែមអំពីផ្នែកនៃកិច្ចសហប្រតិបត្តិការ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង