ជប៉ុន៖ ទុរេន និងម្ទេសវៀតណាមជាង ៥ តោនត្រូវបានបំផ្លាញនៅក្នុងប្រទេសជប៉ុនកាលពីខែតុលា ដោយសារមានកម្រិតថ្នាំសម្លាប់សត្វល្អិតខ្ពស់ជាងស្តង់ដាររបស់ប្រទេស។ ទុរេន ១.៤ តោនត្រូវបាននាំចេញកាលពីថ្ងៃទី ៥ ខែតុលា ដោយក្រុមហ៊ុននៅប្រទេសវៀតណាមទៅកាន់ប្រទេសជប៉ុន ក្រោយមកត្រូវបានគេរកឃើញថាមានផ្ទុកសារធាតុ procymidone មានកំហាប់ ០.០៣ លើសពីស្តង់ដារជប៉ុន ០.០១ ppm នេះបើយោងតាមការចុះផ្យាយរបស់កាសែតវៀតណាម VN Express បានចេញផ្សាយ។
កញ្ចប់នៃម្ទេស ៤ តោនមានផ្ទុកសារធាតិគីមី ០.២ ppm នៃសារធាតុថ្នាំសម្លាប់សត្វល្អិត tricyclazole និង ០.០៣ ppm នៃប្រភេទថ្នាំ hexaconazole ប្រឆាំងនឹងស្តង់ដារនៃកំហាប់ 0.០១ ppm របស់ជប៉ុន។ សារធាតុ Procymidone ត្រូវបានប្រើដើម្បីសម្លាប់សត្វល្អិតនៅក្នុងដំណាំ ហើយវាបានធ្វើឲ្យប៉ះពាក់ដល់សុខភាពមនុស្សជាខ្លាំង។
លោក Do Van Dung ប្រធានមហាវិទ្យាល័យសុខភាពសហគមន៍ សាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថទីក្រុងហូជីមិញ បាននិយាយថា ថ្នាំសម្លាប់សត្វល្អិតទាំងបីត្រូវបានអនុម័តក្នុងប្រទេសជាច្រើន ហើយផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់របស់ពួកគេត្រូវបានស្រាវជ្រាវលើសត្វតែប៉ុណ្ណោះ។ដូច្នេះ វាជារឿងធម្មតាទេដែលថ្នាំសម្លាប់សត្វល្អិតទាំងនេះមានវត្តមានលើផលិតផលនាំចេញទៅប្រទេសជប៉ុន ហើយការដែលថ្នាំទាំងនោះលើសពីស្តង់ដារជប៉ុន មិនមែនមានន័យថា វានឹងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់នោះទេ។
ប្រទេសមួយចំនួន ដូចជាប្រទេសអូស្ត្រាលី អនុញ្ញាតឱ្យកម្រិត procymidone ក្នុងខ្ទឹមសឡើងដល់ ៥ មីលីក្រាមក្នុងមួយគីឡូក្រាមធៀបនឹង 0.1 mg/kg របស់ប្រទេសជប៉ុន។
លោក Ta Duc Minh ទីប្រឹក្សាពាណិជ្ជកម្មរបស់វៀតណាមនៅប្រទេសជប៉ុនបានប្រាប់ VnExpress ថាគាត់បានជូនដំណឹងដល់អាជ្ញាធរវៀតណាមដើម្បីទប់ស្កាត់ឧប្បត្តិហេតុស្រដៀងគ្នានេះនាពេលអនាគត។ប្រទេសអភិវឌ្ឍន៍ជាច្រើនផ្សេងទៀតក៏បរាជ័យក្នុងការបំពេញតាមស្តង់ដាររបស់ប្រទេសជប៉ុនពីមួយពេលទៅមួយផងដែរ ដោយសារនេះគឺជាទីផ្សារដ៏លំបាកដែលទាមទារគុណភាពខ្ពស់។
ប្រទេសជប៉ុនគឺជាទីផ្សារនាំចេញធំជាងគេទីបីរបស់វៀតណាមលើវិស័យកសិកម្ម ព្រៃឈើ និងអាហារសមុទ្រក្នុងរយៈពេល ១០ ខែដំបូងដែលមានចំនួន ៧.៤% នៃចំនួនសរុប។ការនាំចេញបន្លែ និងផ្លែឈើបានកើនឡើង ៦.៦% ពីមួយឆ្នាំទៅមួយឆ្នាំ ដល់ ១៥០ លានដុល្លារ។ការនាំចេញទុរេនទៅកាន់ប្រទេសជប៉ុនបានធ្លាក់ចុះ ១២.៣% ពីមួយឆ្នាំទៅមួយឆ្នាំ មកនៅត្រឹម ១.៣ លានដុល្លារក្នុងរយៈពេលដ៏ខ្លី៕