Cctimesw1140xh150cm copy

ក្រសួងអប់រំរៀបចំកម្មវិធីវេទិកាយុវជន ក្រោមប្រធានបទ«សីលធម៌យុវជនសតវត្សរ៍ទី២១»

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងអប់រំ នៅថ្ងៃទី៤ ធ្នូ នេះ បានរៀបចំកម្មវិធីវេទិកាយុវជន ក្រោមប្រធានបទ«សីលធម៌យុវជនសតវត្សរ៍ទី២១» ដើម្បីផ្ដល់ឱកាសឱ្យយុវជនទទួលបាននូវចំណេះដឹងអំពីបំណិនសតវត្សរ៍ទី២១ និងកំណត់បាននូវទម្រង់សម្រាប់ចូលរួមចំណែកក្នុងការបណ្តុះបណ្តាលសីលធម៌យុវជនសតវត្សរ៍ទី២១។

ក្រសួងអប់រំ សហការជាមួយអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន និងអង្គការ UNFPA បានរៀបចំពិធិបើកកម្មវិធីវេទិកាយុវជន ក្រោមប្រធានបទ «សីលធម៌យុវជនសតវត្សរ៍ទី២១»។ កម្មវិធីវេទិកាយុវជននេះរៀបចំឡើងមានរយៈ ពេល ១ថ្ងៃ ដោយមានសិក្ខាកាមជាយុវជនដែលកំពុងសិក្សា តាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ក្នុងរាជធានីភ្នំពេញ ចំនួន ២០០នាក់។

វេទិកានេះរៀបចំឡើងក្នុងគោលបំណង ផ្ដល់ឱកាសឱ្យយុវជនទទួលបាននូវចំណេះដឹងអំពីបំណិនសតវត្សរ៍ទី២១ ដើម្បីជាមូលដ្ឋាន និងគន្លងសម្រាប់ការអភិវឌ្ឍសមត្ថភាពសមស្របតាមតម្រូវការក្នុងបរិបទបច្ចុប្បន្ន និង កំណត់បាននូវទម្រង់សម្រាប់ចូលរួមចំណែកក្នុងការបណ្តុះបណ្តាលសីលធម៌យុវជនសតវត្សរ៍ទី២១៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង