Cc time web banner 054637

សន្ទុះនៃចាប់ផ្ដើមខ្វាយខ្វល់អំពីការបំរែបំរួលអាកាសធាតុតាមរយៈសិក្ខាសាលា Climate Fresk Cambodia

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ Climate Fresk គឺជាសិក្ខាសាលាដែលផ្ដល់ចំណេះដឹងអំពីឬសគល់ បញ្ហាប្រឈម ស្វែងរកដំណោះស្រាយទាក់ទងទៅនឹងកាប្រែប្រួលអាកាសធាតុ ដែលមានលក្ខណៈបែបល្បែងកំសាន្តដោយប្រើសន្លឹកកាតដែលផ្អែកលើរបាយការណ៍វិទ្យាសាស្រ្តអន្តរជាតិស្តីពីការប្រែប្រួលអាកាសធាតុ IPCC។

កាលពីថ្ងៃអាទិត្យទី19ខែវិច្ឆិកាកន្លងមកនេះ Climate Fresk Cambodia បានចូលរួមក្នុងកម្មវិធីពិពរណ៍សប្តាហ៍ថាមពលស្អាត២០២៣ | Clean Energy Week 2023 រៀបចំដោយ EnergyLab Cambodia ដែលមានទៅតាំងស្ថិតនៅ អឺរ៉ូផាក បុរីប៉េងហួតបឹងស្នោរ។

អ្នកចូលរួមបានបង្ហាញនូវចំណាប់អារម្មណ៍របស់ពួកគេទៅលើមូលហេតុដ៏អាថ៌កំបាំងដែលបណ្ដាលអោយមានព្រឹត្តិកាណ៍អាកាសធាតុសំខាន់ៗ ក៏ដូចជាការកើនឡើងនូវកំដៅផែនដីមិនថានៅក្នុងតំបន់ និងជុំវិញពិភពលោក។

នៅក្នុងនោះអ្នកសម្របសម្រួល កញ្ញា សឹង អង្គារី បានចែករំលែកអំពីគោលបំណងនៃសិក្ខានេះទៅដល់ពិធីការនីរបស់កម្មវិធិសប្តាហ៍ថាមពលស្អាតថា៖ "ការស្វែងយល់អំពីការប្រែប្រួលអាកាសធាតុមិនមែនសម្រាប់តែអ្នកជំនាញ ឬអ្នកវិទ្យាសាស្រ្តអាកាសធាតុនោះទេ ប្រជាជនគ្រប់រូបក៏អាចចាប់ផ្ដើមយកចិត្តទុកដាក់ទៅលើបញ្ហាប្រឈម នឹងស្វែងយល់ទាក់ទងនឹងដើមហេតុនៃការកើនឡើងកំដៅនៃផែនដី ដែលនាំឲ្យមានការប្រែប្រួលអាកាសធាតុ ពីព្រោះមានពួកយើងជាចំណុចចាប់ផ្តើមនៃបញ្ហា ដូចនេះរាល់គ្នាក៏មានតួនាទីក្នុងការដោះស្រាយនូវបញ្ហានេះ ដោយការផ្លាស់ប្តូររបៀបរស់នៅរបស់យើង ដើម្បីរក្សាឲ្យបានថារាល់សកម្មភាពរស់នៅប្រចាំថ្ងៃរបស់យើងបានចូលរួមកាត់បន្ថយការបំពុលទៅលើផែនដី ហេតុនេះហើយទើប Climate Fresk Cambodia មានវត្តមាននៅទីនេះ ក្នុងពិពរណ៍សប្តាហ៍ថាមពលស្អាតឆ្នាំ2023"។

សិក្ខាសាលានេះបានចាប់ផ្តើមត្រឹមតែ 6 ខែប៉ុណ្ណោះគឺបានប្រមូលផ្តុំអ្នកចូលរួមជាង 700 នាក់នៅក្នុងប្រទេសកម្ពុជា ហើយជាង 30 ស្ថាប័នបានចូលរួម រួមមានសាកលវិទ្យាល័យ បណ្ដាក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាលដែលបានធ្វើសិក្ខាសាលា Climate Fresk រួចហើយ។

Climate Fresk Cambodia ពេលនេះកំពុងកំណត់គោលដៅអោយមានអ្នកចូលរួម 1000 នាក់មុនដំណាច់ឆ្នាំ 2023!

សម្រាប់ព័ត៌មានបន្ថែម និងការសាកសួរ៖ Facebook Pag: Climate Fresk Cambodia (https://www.facebook.com/profile.php?id=100094497198458)។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង