ចិន៖ ប្រទេសចិនបានសម្រេចក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររបស់ខ្លួនជាមួយប្រទេសបេឡារុស បន្ទាប់ពីលោកប្រធានាធិបតីចិន Xi Jinping បានជួបជាមួយប្រធានាធិបតីបេឡារុស្ស Alexander Lukashenko កាលពីថ្ងៃចន្ទ។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋនៅក្នុងប្រទេសបានចេញផ្សាយថា ប្រទេសចិនមានឆន្ទៈក្នុងការបង្កើនការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការជាមួយបេឡារុស្សក្នុងយន្តការពហុភាគី ដូចជាអង្គការសហប្រជាជាតិ និងអង្គការសហប្រតិបត្តិការសៀងហៃ។ ម្យ៉ាងទៀនដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ក៏ដូចជាការផ្លាស់ប្តូររវាងប្រជាជន នៃប្រទេសទាំងពីរ។ លោកប្រធានាធិបតីចិន ក៏បានលើកឡើងថាទីក្រុងប៉េកាំង និងប្រទេសអឺរ៉ុបខាងកើតគួរតែអនុវត្តគម្រោងដូចជាសួនឧស្សាហកម្មចិន-បេឡារុស្ស និងជំរុញកិច្ចសហប្រតិបត្តិការឧស្សាហកម្មផ្សេងៗ៕