Cctimesw1140xh150cm copy

«យុវជនកម្ពុជា» មួយក្រុមនឹងចូលរួមកម្មវិធី Sunburst Youth Camp នៅសិង្ហបុរី

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ យុវជនកម្ពុជាមួយក្រុមបានចាប់ផ្តើមធ្វើដំណើរពីប្រទេសកម្ពុជា ដើម្បីចូលរួមកម្មវិធី Sunburst Youth Camp មួយសប្តាហ៍នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី ០៤ ដល់ ១០ ធ្នូ ឆ្នាំ២០២៣។

បើតាមគេហទំព័រក្រសួងអប់រំបានឱ្យដឹងថា យុវជនកម្ពុជាមួយក្រុមបានចាប់ផ្តើមធ្វើដំណើរពីប្រទេសកម្ពុជា ដើម្បីចូលរួមកម្មវិធី Sunburst Youth Camp មួយសប្តាហ៍នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី ០៤ ដល់ ១០ ធ្នូ ឆ្នាំ២០២៣។

Sunburnt Youth Camp 2023 គឺជាវេទិកាដ៏សម្បូរបែបមួយដែលរៀបចំឡើងសម្រាប់យុវជនមកពីប្រទេសទូទាំងអាស៊ី ដែលនឹងប្រព្រឹត្តទៅរយៈពេលមួយសប្តាហ៍នៅប្រទេសសិង្ហបុរី ដែលយុវជននឹង៖

• មកជួបជុំគ្នាដើម្បីសិក្សាស្វែងយល់ និងផ្សារភ្ជាប់ជាមួយយុវជនដទៃទៀតក្នុងតំបន់

• ការប្រាស្រ័យទាក់ទងគ្នាតាមរយៈទំនៀមទម្លាប់ សិល្បៈ ធ្វើឱ្យយុវជនបានស្វែងយល់អំពីវប្បធម៌នានាក្នុងតំបន់អាស៊ី

• បង្កើតទំនាក់ទំនងដ៏យូរអង្វែងជាមួយយុវជនដទៃទៀត។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះត្រូវបានគាំទ្រដោយ Tamasek Foundation ដោយជ្រើសរើសយុវជនដែលមានអាយុចន្លោះ ១៨ ទៅ ២១ ឆ្នាំ ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង